កម្មករនៅរោងចក្រ វូណាមី ស្រុកបាទី ដួលសន្លប់ ៤០ នាក់ទាំងព្រឹក
លោក ភួន ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ នៅវេលាម៉ោង ជិត ៩ ព្រឹកនេះ មានកម្មករ កម្មការនី នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ប្រមាណជា ៤០ នាក់បានដួលសន្លប់មិនដឹងមូលហេតុ ។
ការដួលសន្លប់នេះ បន្ទាប់ពីពួកគាត់ចូលធ្វើការដូចធម្មតា បានប្រហែលជិត ២ ម៉ោង ក៏មានកម្មកម្មករ កម្មការិនី ដួលសន្លប់ចំនួន ៤០ នាក់ ជាបន្តបន្ទាប់គ្នាតែម្តង ។ចំពោះការដួលសន្លប់នេះ អាជ្ញាធរមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ បច្ចុប្បន្នក្រុមកម្មករ កម្មការនី ដែលដួលសន្លប់ទាំងនោះ ត្រូវបាន អាជ្ញាធរស្រុកបាទី បានដឹកបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី រួចហើយ ៕