មិនធម្មតាទេ ភ្នំថ្មខ្សាច់ ខេត្តកំពង់ស្ពឺ មានអ្នកទៅកម្សាន្ដលេង ភ្លូកទឹកភ្លូកដីរាល់ថ្ងៃ
ប៉ុន្មានឆ្នាំចុងក្រោយនេះនៅតំបន់ ភ្នំថ្មខ្សាច់ ដែលជាការដ្ឋាន កិនយកថ្ម នៅខេត្តកំពង់ស្ពឺ បានក្លាទៅជាកន្លែង កម្សាន្តដ៏មានប្រប្រិយ មួយរបស់ពួកយុវវ័យ ក្នុងខេត្តដែលឱ្យតែពេលថ្ងៃរសៀលចូលមកដល់ពួកគាត់បាននាំគ្នាជិះម៉ូតូ ឬ បើរថយន្តទៅកម្សាន្តលេងនៅទីនោះយ៉ាងសប្បាយរីករាយ។
ភ្នំថ្មខ្សាច់ មានទីតាំងស្ថិតនៅ ភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ភ្នំនេះមានភ្ញៀវទេសចរណ៍ មកទស្សនាជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះដែរ ក៏មានប្រិយមិត្តមួយចំនួនបានមានការងឿងឆ្ងល់ជាខ្លាំងថា បើមើលទៅទិដ្ឋភាពនៃតំបន់មួយនេះ ហាក់មិនមានអីពិសេសនោះទេ យ៉ាងម៉េចក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន ទៅលេងយ៉ាងច្រើនកុះករទៅវិញ ។
តាមពិតភាពល្បីល្បាញរបស់ភ្នំថ្មខ្សាច់ ក៏ដោយសារតែបណ្តាញសង្គមហ្វេប៊ុក មួយឈ្មោះ Moeu Darasy បានបង្ហាញពីរូបថត ដែលមានយុវវ័យយ៉ាងច្រើនទៅលេងទីនោះទើបតំបន់ចេះតែល្បីតៗគ្នារហូតមានមនុស្សច្រើនកុះកររាល់ថ្ងៃដូចនេះ ៕