លួចស្រលាញ់កូនសិស្សតាំងពីថ្នាក់ទី ១១ ទីបំផុតត្រូវប្តូរតំណែងពីគ្រូ មកក្លាយជាប្តីឆាប់ៗនេះ
ពិតជាមាននិស្ស័យជាមួយគ្នាមែន ទើបបណ្តាលឱ្យពួកគេទាំង២នាក់បានជួបគ្នាបែបនេះ តាមពិតទៅអ្នកទាំង ២ គឺជាសិស្ស និង គ្រូតែប៉ុណ្ណោះ តែពេលនេះបានក្លាយជាគូដណ្តឹងនឹងគ្នាហើយ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Lii Laa ដែលជាកូនក្រមុំ បានបង្ហាញពីអារម្មណ៍ហួសចិត្តជាខ្លាំង ដែលកូនកំលោះគឺជាគ្រូបង្រៀនរបស់ខ្លូន ហើយខ្លួនឯងផ្ទាល់ក៏មិនមានអារម្មណ៍ថាស្រលាញ់ដែរ តែចុងក្រោយក្លាយជាគូដណ្ដឹងនឹងគ្នា ក្រោមការដឹងឮពីចាស់ទុំ ទាំងសងខាង ។
សាររបស់នារីជាកូនក្រមុំនោះបានរៀបរាប់ថា៖«សុំប្តូរតំណែងពីលោកគ្រូ មកក្លាយជាលោកប្តីឆាប់ៗនេះ លួចស្រលាញ់កូនសិស្សតាំងពីថ្នាក់ទី ១១ ដល់ជិតបាក់ឌុបបានសារភាព ខ្ញុំក៏មិនបានមានចិត្តស្រលាញ់ គាត់ទេ តែខ្ញុំគោរពគាត់ បើស្រលាញ់ចូលសួរដល់ប៉ាម៉ាក់ខ្ញុំទៅ ។ ចុងក្រោយបានសម្រេចរហូតមានចិត្តអាណិតស្រលាញ់គាត់ខ្លាំងបំផុត(ខ្វះគ្នាមិនបាន) 04/01/2020 ស្អប់ជំពប់លើ Thanks you teacher I love you forever» ។
គេសង្កេតឃើញមានការចូលរួមអបអរសាទរពីបងប្អូនសាច់ញាតិ មិត្តភ័ក្ដិ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ចំពោះគូស្នេហ៍មួយគូនេះ និង បាន ជូនពរដល់អ្នកទាំង២ឱ្យស្រលាញ់គ្នា ជារៀងរហូតផងដែរ ៕