សត្វឆ្កែ ១ ក្បាលនេះ ពិតជាមានសំណាងខ្លាំង នៅមានជីវិតពីការបាក់រលំអគារនៅកែប (វីដេអូ)
សត្វឆ្កែ១ក្បាល ដែលជាប់ក្នុងគំនរអគារកម្ពស់ ៧ជាន់ ដែលរលំបាក់ នៅខេត្តកែប ហើយមានសំណាងនៅមានជីវិត បន្ទាប់ពីក្រុមជួយសង្គ្រោះបានរកឃើញ និង ជួយសង្គ្រោះបាន នៅវេលាម៉ោង ១០ និ ង ៣០ នាទីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០ ត្រូវបានក្មេងស្រីជាម្ចាសឆ្កែបានទៅទទួលសុំយកឆ្កែរបស់ខ្លួនវិញ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ពេលនោះសម្តេច ក៏បានផ្តល់ឱ្យក្មេងស្រីម្ចាស់ឆ្កែ នូវស្រោមសំបុត្រ ចំនួន ពីរ ដែលមានទឹកប្រាក់ចំនួន ១ ០០០ ០០០ រៀលទៀតផង ។
ព័ត៌មាននេះ ត្រូវបានម្ចាស់គណនីយហ្វេសប៊ុក ទីកទុក ដ៏ល្បីឈ្មោះមួយរូប ឈ្មោះ@កល្យាណរៀបរាប់ថា នៅថ្ងៃនេះ ចៅស្រីរបស់ខ្ញុំទទួលយកឆ្កែ គាត់មកវិញតាមការអំពាវនាវរបស់ សម្តេចហ៊ុន ពេលនោះសម្តេច ឱ្យស្រោមសំបុត្រចំនួន ២ ដែល១ស្រោមសំបុត្រ មានប្រាក់ ៥ ០០០ ០០០ រៀល ដែលឆ្កែរបស់ចៅស្រីគាត់បានបាត់ ដោយរត់ចោលក្នុងអាគារនោះ កាលពីរសៀល ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ។
ម្ចាស់គណនីយទីតុក ឈ្មោះ@កល្យាណ និង ចៅស្រីបានថ្លែអំណរគុណដល់សម្តេចទាំងពីរឱ្យមានសុខភាពល្អបន្តដឹកនាំប្រទេសឱ្យមានសុខ សន្តិភាព និង ឱ្យមានការរីកចម្រើនបន្តទៀត ៕
សូមទស្សនា វីដេអូខាងក្រោមនេះ៖