អ្នកម៉ាក់មួយរូប ចែករំលែកបទពិសោធវិធីធ្វើឱ្យ កូនដុះសក់ច្រើន តាមបែបធម្មជាតិ
ភាគតិចណាស់ដែលទារិកាកើតមកមានសក់ច្រើនស្រាប់ ហើយមិនចេះជ្រុះពេលរាងកាយចាប់ផ្តើមលូតលាស់ ។
អ្នកម្តាយដែលចង់ឱ្យកូនមានសក់ដុះលូតលាស់ល្អ ហើយមានស្បែកភ្លឺថ្លា អាចសាកល្បងវិធីសាស្រ្តដែលអ្នកនាងឈ្មោះ សេង លីតា ជាម្តាយរបស់ក្មេងស្រីមួយរូបនេះចែករំលែកទាំងអស់គ្នា ។
“កូនខ្ញុំសក់ច្រើនខ្លាំង និង ស្បែកសភ្លឺថ្លា ខ្ញុំចង់ចែករំលែកការញ៉ាំខ្លះៗអំឡុងពេលម៉ាក់ៗពពោះ ។ កូនខ្ញុំតាំងពីកើតមកមិនដែលជ្រុះសក់ទេ ឥឡូវគាត់អាយុ ៩ ខែ ៩ ថ្ងៃ ។
ម៉ាក់ៗគួរតែឧស្សាហ៍ញ៉ាំប្រភេទអាហារដូចខាងក្រោម:
- ថ្នាំវីតាមីនសម្រាប់អ្នកមានផ្ទៃពោះ
– ញ៉ាំទឹកមាត់ត្រចៀកកាំតាំងពីពពោះបានពីរខែ ញ៉ាំបានប្រហែល ៥-៦ ដបធំ
-ផ្លែ គីវី ញ៉ាំមួយថ្ងៃ ១ ផ្លែ
- ផ្លែ ប័រ ញ៉ាំពេលពពោះបាន ៨ ខែ ញ៉ាំរាល់ថ្ងៃ
– ក្រូចពោធិសាត់ ធម្មជាតិ ក្នុងមួយថ្ងៃញ៉ាំអស់៤-៥ ផ្លែ
- ផ្លែទឹកដោះគោ ញ៉ាំ ១ ថ្ងៃមួយ
- ទឹកដោះគោស្រស់ ក្នុង ១ ថ្ងៃញ៉ាំ ២-៣ កែវ
- បន្លែ ត្រី សាច់ គួរញាំសាច់តិចបានហើយ ប្រសិនបើអាចកុំញ៉ាំអាហារប្រភេទ ចៀន អាំង បំពងច្រើនពេក
- ទឹកឃ្មុំសុទ្ធ ញ៉ាំពេលយប់មុនចូលគេងមួយស្លាព្រាបាយ ជំនួយដល់ការគេងផងដែរ
– ផ្លែ ផាសសិន ខ្ញុំចូលចិត្តញ៉ាំជាមួយទឹកឃ្មុំ រឺទឹកដោះគោឆៅ (សម្រាប់ខ្ញុំ)
– ទឹកដូងទុំ ផឹកពេលពពោះ ៨ ខែ ផឹកមួយថ្ងៃ ១ ផ្លែ និង ផ្លែឈើផ្សេងៗទៀត តែខាងលើនេះគឺជារបស់ដែលខ្ញុំញ៉ាំច្រើនជាងគេបំផុត ។ នេះជាការចែករំលែកនៃការញ៉ាំរបស់ខ្ញុំក្នុងអំឡុងពេលមានផ្ទៃពោះ សក់ច្រើន និង ស្បែកកូនខ្ញុំ ស ភ្លឺថ្លា ???ល្អទាំងសុខភាព ម្តាយ និង កូន ខ្ញុំកើតតាមបែបធម្មជាតិ” ៕