ពិតជាខ្លាំងមែន! Samsung Galaxy ស៊េរី A នៅតែគ្រងតំណែងស្មាតហ្វូនថ្នាក់កណ្តាល លក់ដាច់ និង គាំទ្រច្រើនលើសលប់បំផុតប្រចាំឆ្នាំ ២០១៩
ភ្នំពេញថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ៖ យើងហ៊ាននិយាយយ៉ាងច្បាស់ថាផលិតផលស្មាតហ្វូនផ្សេងៗទៀត ទោះបីមានអ្វីតោងក៏តោងមិនជាប់ដែរហើយក៏មិនអាចយកឈ្នះក្នុងការដណ្តើមទីផ្សារស្មាតហ្វូន Samsung Galaxy ស៊េរី A របស់ក្រុហ៊ុន សាមសុង បានដែរ ។ បើយើងគិតចាប់ពី Samsung Galaxy ស៊េរី A10, A20, A30, A30s, A50, A50s, A70, និង A80 គឺសុទ្ធតែជាស្មាតហ្វូនដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ជាទីបំផុតពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ក៏ដូចជាអ្នកដែលចូលចិត្តប្រើ និង រីករាយជាមួយនឹងបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន សាមសុង ។
នេះយើងនិយាយត្រឹមតែ Samsung Galaxy ត្រកូល A តែប៉ុណ្ណោះ យ៉ាងណាមិញយើងនៅតែមិនកោតសរសើរមិនបានដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ផ្តល់ជូននូវជម្រើសស្មាតហ្វូនដែលស្ថិតក្នុងលំដាប់មធ្យមតែងំត្រង់រូបរាង និង បច្ចេកវិទ្យាមិនចាញ់ស្តេចកំពូលស្មាតហ្វូន (Flagship) ប៉ុន្មាននោះទេ ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ Samsung Galaxy ត្រកូល A គឺពិតជាទទួលបានការពេញនិយម និងគាំទ្រច្រើនបំផុត ហើយអ្វីដែលពិសេស និង ធ្វើឱ្យ Samsung Galaxy ត្រកូល A អាចក្លាយជាជម្រើសទី ១ក្នុងចិត្ត និង បេះដូងរបស់អតិថិជនទាំងអស់ គឺដោយសារតែ Samsung Galaxy ត្រកូល A ទាំងអស់មានរូបរាងទាក់ទាញស្អាត និង មានតម្លៃសមរម្យផងដែរ ។
លោកអ្នកក៏អាចរកជាវស្មាតហ្វូន Samsung Galaxy ស៊េរី A គ្រប់ប្រភេទបាននៅតាមហាង ឬ ដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផលសាមសុងទាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕