vivo S5 ប្រើអេក្រង់ចោះរន្ធ និង កាមេរ៉ាក្រោយ ៤ គ្រាប់ ហើយ RAM ដល់ 8GB
vivo បានប្រកាសចេញស្មាតហ្វូនកម្រិតថវិកាថ្មីមួយទៀត ហៅថា vivo S5 ។ វាបំពាក់បន្ទះឈីប Snapdragon 712 SoC ជាមួយ RAM 8GB ហើយមានទំហំផ្ទុក 128GB និង 256GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Funtouch OS 9.2 ផ្អែកលើ Android Pie ។
S5 ប្រើអេក្រង់ Super AMOLED ទំហំ ៦,៤ អ៊ីង មានកម្រិតបង្ហាញ 2400 x 1080 px (20:9) ដែលស្រោបផ្ទៃខាងមុខសរុប ៩១,៣៨% និងមានមុខងារស្កេនម្រាមដៃលើអេក្រង់ទៀតផង ។ អេក្រង់នេះដែរមានចោះរន្ធកាមេរ៉ា Selfie មួយទំហំ 32MP នៅផ្នែកខាងលើ-ស្តាំ ។
ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ វាបំពាក់កាមេរ៉ាដល់ទៅ ៤ គ្រាប់ឯណោះ គឺ 48MP, 8MP ultrawide, 5MP depth និង 2MP macro ។
vivo S5 មានចំនួន ៣ ពណ៌ គឺ ទឹកសមុទ្រ (Icelandic Blue), ខៀវ (Phantom Blue) និង ខ្មៅ (Star Black) ដោយបំពាក់កញ្ចប់ថ្ម 4,100 mAh ដែលអាចសាកថ្មល្បឿនលឿនកម្លាំង 22.5W បាន ។ វាត្រូវបានដាក់លក់លើទីផ្សារប្រទេសចិន ក្នុងតម្លៃខ្ទង់ ៣៨៥ ដុល្លារសម្រាប់ម៉ូដែល 8GB/128GB និង ខ្ទង់ ៤៣០ ដុល្លារសម្រាប់ម៉ូដែល 8GB/256GB ៕
ប្រភព ៖ gsmarena