ឆ្នាំនេះ Facebook បិទគណនីក្លែងក្លាយជាង ៥ ពាន់លានគណនី
គិតត្រឹមពេលនេះនៃឆ្នាំ ២០១៩ ក្រុមហ៊ុន Facebook បានបិទគណនីក្លែងក្លាយចំនួន ៥,៤ ពាន់លានគណនី ប៉ុន្តែអះអាងថា នៅសល់គណនីក្លែងក្លាយរាប់លានទៀត ។
គួរឱ្យដឹងថា កាលពីឆ្នាំ ២០១៨ Facebook បានកម្ចាត់ចោលគណនីក្លែងក្លាយចំនួន ៣,៣ ពាន់លានគណនី ។
ថ្វីបើ Facebook មានបច្ចេកវិទ្យាវៃឆ្លាតខ្លាំង អនុញ្ញាតឱ្យពួកគេអាចចាប់គណនីក្លែងក្លាយបាន នៅពេលបង្កើតភ្លាម ក៏នៅតែមានគណនីក្លែងក្លាយ ៥% ក្នុងចំណោមអ្នកប្រើប្រាស់ ២,៥ ពាន់លាននាក់ដែរ ។
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានឱ្យដឹងថា ពួកគេចេញវិធានការយ៉ាងមុតមាំលើបញ្ហានេះ ហើយក៏ប្រាប់បណ្តាញសង្គមដទៃទៀតឱ្យធ្វើបែបនេះដែរ ដើម្បីកម្ចាត់គណនីក្លែងក្លាយ និង អ្នកចែកចាយព័ត៌មានក្លែងក្លាយ ៕
ប្រភព ៖ CNN