ម៉្យាងដែរ នៅខេត្តដទៃគេប្រណាំងទូក ប្លែកតែខេត្តឧត្ដរមានជ័យ យកពាងមកអុំប្រណាំងគ្នាទៅវិញ
ពិតជាប្លែកខ្លាំងណាស់ ហើយមានការសប្បាយរីករាយទៀត នៅពេលបានឃើញ កម្មពិធីប្រណាំងទូកមួយនៅក្នុងខេត្តឧត្ដរមានជ័យ បានឱ្យកីឡាកររបស់ខ្លួន យកពាងទឹកទៅអុំប្រណាំងគ្នា ដែលធ្វើឱ្យមានអ្នកចោមរោមមើល ហើយទះដៃអបអរសាទរយ៉ាងសប្បាយរីករាយ និង កងរំពង ។
រូមភាពនេះ ត្រូវបានគណនីហ្វេសប៊ុកមួយមានឈ្មោះថា AH Nich បានធ្វើការបង្ហោះ និង សរសេរថា នេះជាទំនៀមទម្លាប់របស់អ្នកស្រុកនៅក្នុងខេត្តឧត្ដរមានជ័យ ដែលពួកគាត់បានធ្វើវាជាប្រចាំ នូវកម្មវិធីប្រណាំងពាង ប្រចាំឆ្នាំ នៅក្នុងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលកម្មវិធីនេះ ប្រជាពលរដ្ឋនៅទីនោះ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។
នៅខេត្តផ្សេងៗគេប្រណាំងទូក ចម្លែកតែខេត្តឧត្ដរមានជ័យ បែរជាយកពាងទឹកមកអុំប្រណាំងគ្នាទៅវិញ មើលទៅពិតជាមានការប្លែកភ្នែក និង សប្បាយរីករាយយ៉ាងខ្លាំង ។ កម្មវិធីនេះគឺធ្វើឡើងនៅឯ ស្រុក អន្ល់ងវែង ខេត្តឧត្ដរមានជ័យ ។
សូមបញ្ជាក់ផងដែរថា ប្រពៃណីនេះគឺបងប្អូន ដែលរស់នៅក្នុងខេត្តឧត្ដរមានជ័យ តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ ៕