Samsung Galaxy S10 Lite នឹងបំពាក់ថ្ម 4,370mAh និង RAM 8GB
Samsung បានបញ្ចេញស្មាតហ្វូនត្រកូល Galaxy S10 កាលពីខែមីនា ហើយក្រុមហ៊ុនកូរ៉េខាងត្បូងនេះបានអះអាងថា នឹងបន្ថែមកូនពៅក្នុងត្រកូល S10 គឺ S10 Lite ។
ថ្មីៗនេះដែរ Samsung Galaxy S10 Lite បានឆ្លងកាត់ការធ្វើតេស្តិ៍លើ Geekbench ដោយបង្ហាញឱ្យឃើញលក្ខណៈពិសេសរបស់វាដូចជា បន្ទះឈីប Snapdragon 855 SoC , RAM ទំហំ 8GB និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ព្រមទាំងបំពាក់កញ្ចប់ថ្ម 4,370mAh ទៀតផង ។
ទោះបីជាយ៉ាងណា គេមិនទាន់ដឹងឡើយថា ស្មាតហ្វូនថ្មីនេះនឹងចេញលក់ជាផ្លូវការនៅពេលណា ប៉ុន្តែពាក្យចចាមអារ៉ាមពីពេលកន្លងមកនិយាយថា S10 Lite នឹងអាចសាកថ្មល្បឿនលឿន 45W , អេក្រង់ Super AMOLED ទំហំ ៦,៧ អ៊ីង កម្រិត FHD+ , កាមេរ៉ាក្រោយ ៣ គ្រាប់ (48MP+12MP+5MP) , កាមេរ៉ាមុខ 32MP ហើយមាន ៣ ពណ៌ គឺ ស ខ្មៅ និង ខៀវ ៕
ប្រភព ៖ gsmarena