Lexus បង្ហាញគំរូ SUV ប្រើអគ្គិសនីដំបូងបង្អស់ រាងដូចយានអវកាស
Lexus បានបង្ហាញរូបរាងនៃគំរូរថយន្ត SUV ប្រើអគ្គិសនីដំបូងបង្អស់របស់ខ្លួនឈ្មោះថា LF-30 ដែលនឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Tokyo Motor Show ឆ្នាំ ២០១៩ នេះ ។
គំរូរថយន្ត Lexus LF-30 នេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៤ អាចបង្កើតកម្លាំងបានសរុប ៥៣៦ សេះឯណោះ ហើយថែមទាំងមានជំនួសពីបច្ចេកវិទ្យា Lexus Advanced Posture Control ដែលជួយឱ្យវាមានដំណើរការកាន់តែអស្ចារ្យ ។ មិនតែប៉ុណ្ណោះ ដោយសារតែការប្រើប្រាស់ម៉ូទ័រដល់ទៅ ៤ ដូច្នេះវាអាចដើរតួជារថយន្តប៉ុងមួយវិលកង់មុខ , វិលកង់ក្រោយ និង ប៉ុងពីរវិលកង់ទាំង ៤ អាស្រ័យលើស្ថានភាពផ្លូវទៀតផង ។
លើសពីនេះទៅទៀត រថយន្ត SUV នេះបានបំពាក់បច្ចេកវិទ្យាសាកភ្លើងឥតខ្សែកម្រិតខ្ពស់ (Advanced Wireless Charging Technology) និង បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ (Advanced Autonomous Driving System) ដោយក្នុងនោះរួមមានទាំងមុខងារចូលចតស្វ័យប្រវត្តិផងដែរ ។ កាន់តែអស្ចារ្យគឺផ្នែកខាងក្នុងរបស់វា ដែលប្រៀបបីដូចជាយានអាវកាសអីចឹង ៕
ប្រភព ៖ Carscoops