Sony ប្រកាសចេញ Xperia 8 ប្រើអេក្រង់កុនកម្រិត 21:9 និងកាមេរ៉ាភ្លោះ
Sony បានប្រកាសចេញស្មាតហ្វូនកម្រិតមធ្យមថ្មីនៅក្នុងប្រទេសជប៉ុន គឺ Xperia 8 ដោយបំពាក់នូវអេក្រង់កុនកម្រិត 21:9 ទំហំ ៦ អ៊ីង លើតួខ្លួនដែលស្រដៀងទៅនឹង Xperia 10 ប៉ុន្តែបានបំពាក់កញ្ចក់ Gorilla Glass 6 ទាំងមុខ និង ក្រោយតែម្តង ។
Xperia 8 ក៏បានបំពាក់មកនូវកាមេរ៉ាគោលទំហំ 12MP f/1.8 និង កាមេរ៉ា Ultrawide ទំហំ 8MP f/2.4 ផងដែរ ។ ចំណែកឯផ្នែកខាងមុខ វាបំពាក់អេក្រង់ប្រភេទ LCD ក្នុងកម្រិត FHD+ ជាមួយកាមេរ៉ា Selfie ទំហំ 8MP f/2.0 ។
ផ្នែកចំហៀងរបស់វាមានប៊ូតុង Power និង Fingerprint Scanner ហើយ Sony ក៏បាននាំមកនូវ Side Sense Touch Sensors ពី Xperia 1 និង Xperia 5 ដែរ ។ លក្ខណៈពិសេសមួយទៀតរបស់វាគឺ រន្ធដោតកាស 3.5mm ។
Xperia 8 ប្រើបន្ទះឈីប Snapdragon 630 ជាមួយ RAM ទំហំ 4GB និង ទំហំផ្ទុក 64GB ដែលអាចញាត់បន្ថែម microSD បាន ។ ដោយឡែកថាមពលថ្មរបស់វាគឺត្រឹមតែ 2,760mAh ដែលអាចសាកថ្មល្បឿនលឿន 18W បាន ។ វាក៏បានបំពាក់អាវក្រោះការពារទឹក និង ធូលី IP65/68 ដែរ ។
សូមបញ្ជាក់ថា Xperia 8 ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៥០០ ដុល្លារ ដោយមាន ៤ ពណ៌ គឺ ពណ៌ស , ខ្មៅ , ទឹកក្រូច និង ខៀវ ៕
ប្រភព ៖ gsmarena