ទៅលេង រមណីយដ្ឋានជ្រោះផ្អោក ស្រុកគិរីវង្ស ខេត្តតាកែវ សប្បាយឡើងកប់!
ជ្រោះផ្អោក ជារមណីយដ្ឋាន ធម្មជាតិមួយស្ថិតនៅតំបន់ព្រំដែនកម្ពុជា វៀតណាម ដែលកំពុងមានការពេញនិយមយ៉ាងខ្លាំង នារដូវវស្សានេះ ។ ប្រសិនបើលោកអ្នកបានទៅដល់តំបន់ព្រំដែននៃខេត្តតាកែវ ហើយនោះ កុំភ្លេចឆៀងចូលទៅលេង នៅទីនោះ ។ នៅពេលនេះ លោក អ្នកអាចទៅងូតទឹកជ្រោះផ្អោកលេងបានយ៉ាងសប្បាយរីយ ។
ជ្រោះផ្អោកស្ថិតនៅក្នុង ស្រុកគិរីវង្ស ខេត្តតាកែវ លោក អ្នក អាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតក្នុងស្រុកគិរីវង្សគឺ នៅជាប់នឹងព្រំដែនកម្ពុជា- វៀតណាម ។ ពេលធ្វើដំណើរតាមផ្លូវជាតិលេខ២ ទៅដល់ផ្សារដើមទំព័រ ដែលនៅខាងស្ដាំដៃ ស្ថិតនៅក្នុងស្រុកគិរីវង្ស មានផ្លូវចូលតាមផ្សារប្រហែលជា ៣ គីឡូម៉ែត្រ លោកអ្នកនឹងទៅដល់រមណីយដ្ឋានជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះ ក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ ។
នៅរមណីយដ្ឋាន ជ្រោះផ្អោកភ្ញៀវទេសចរ ភាគច្រើនទៅលេងនៅក្នុងរដូវស្សា ចន្លោះ ពីខែសីហា ដល់ ខែ តុលា ព្រោះនៅខែនេះ វាមានទឹកច្រើន។ ក្រៅពីងូតទឹកលេងកម្សាន្ត ភ្ញៀវទេសចរ ក៏អាចទស្សនា ការលក់ត្បូង ធម្មជាតិ ដែលអ្នកស្រុកជីកបានផ្ទាល់នៅទីនោះ ព្រមទាំង ទិញគ្រឿងអលង្កាធ្វើពីត្បូង ក្នុងតម្លៃសរម្យទៀតផង ៕
(រូបថត៖ Lyrameng & នឿន & នីតា)