ម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM តែងតែផ្តល់សុភមង្គល និង ផាសុកភាពជូនលោកអ្នកជានិច្ច
ភ្នំពេញថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ ៖ នៅពេលស្រេកត្រូវញុំាទឹក…ពេលឃ្លានត្រូវញុំាអាហារ…! ពេលក្តៅស្អុះស្អាប់ត្រូវតែទទួលយកភាពត្រជាក់ និង មានផាសុកភាពបំផុតជាមួយម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ដែលអាចផ្តល់ជូននូវបរិកាសត្រជាក់ស្រួលខ្លួនបែបធម្មជាតិពិតៗក្នុងគេហដ្ឋាន បន្ទប់គេងឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នក ។
មែនទែនទៅបែបផែនជីវិតសម័យថ្មីត្រូវតែជ្រើសរើសម៉ាស៊ីនត្រជាក់ដែលទំនើបទាន់សម័យ និង វៃឆ្លាតបំផុត ។ ជាក់ស្តែងម៉ាស៊ីនត្រជាក់ Samsung Wind-FreeTMគឺត្រូវបានផលិត និង រចនាឡើងពិសេសលើសគេបើធៀបទៅនឹងផលិតផលម៉ាស៊ីនត្រជាក់ធម្មតា ។ ចំណុចខាងក្រោមនេះគឺពិតជាល្មមគ្រប់គ្រាន់ដែលអាចឱ្យលោកអ្នកសម្រេចចិត្តជ្រើសយកម៉ាស៊ីនត្រជាក់ Samsung Wind-FreeTM ដោយគ្មានការស្ទាក់ស្ទើរទៀតឡើយ ។
* មានរន្ធតូចៗចំនួន 21,000 រន្ធក្នុងការបញ្ចេញភាពត្រជាក់បានពេញសព្វល្អក្នុងបន្ទប់ គេហដ្ឋាន ឬ ការិយាល័យ
* បំពាក់ជាមួយនឹងបច្ចេកវិទ្យា 8 pole compressor បើកភ្លាមត្រជាក់ភ្លាមទាន់ចិត្តតែម្តង
* បច្ចេកវិទ្យា Digital Inverter ជួយសន្សំថាមពលច្រើនហួសពីការរំពឹងទុករហូតដល់ 72% មានសំឡេងស្ងាត់ល្អ
* អាចបញ្ជា និង គ្រប់គ្រងតាមរយៈកម្មវិធី Smart Home App ចេញពីទូរស័ព្ទដៃស្មាតហ្វូនបានថែមទៀតផង
ហូ….. ភ្លេចប្រាប់ !!! ទិញឥឡូវនេះនឹងទទួលបានការថែមជូនសេវាតម្លើង និង ជើងភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។
ឡួយអត់? ត្រូវការអ្វីទៀត? សូមគិតគូពីសុខភាព និង ផាសុកភាពរបស់អ្នកក៏ដូចជាមនុស្សជាទីស្រឡាញ់ទាំងអស់ដោយជ្រើសរើសយកម៉ាស៊ីនត្រជាក់ Samsung Wind-FreeTMទាំងអស់គ្នា ។
សម្រាប់ព័ត៌មានបន្ថែមសូមមកទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផលសាមសុង ឬ តំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕