ថ្នាក់នេះខ្លាំងមែន! មួយថ្នាក់បាន A ៦ នាក់ ហើយមួយបន្ទប់ជាប់ទាំងអស់
សិស្សានុសិស្សថ្នាក់ ១២ ទាំងអស់ដែលបានប្រឡងជាប់បាក់ឌុបឆ្នាំ ២០១៩ នេះ កំពុងសប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំងនូវលទ្ធផលដ៏គាប់ប្រសើររបស់ខ្លួនដើម្បីឆ្លងទៅកាន់ថ្នាក់ឧត្តមសិក្សាបន្តទៀត ហើយលើសពីនេះ សម្រាប់សិស្សដែលជាប់និន្ទេស A កាន់តែរំភើបរកទីបំផុតគ្មានថែមទៀត ។
រឿងដែលភ្ញាក់ផ្អើល និង គួរឱ្យកោតសរសើរជាងនេះ សិស្សថ្នាក់ទី ១២J នៅវិទ្យាល័យព្រះអង្គឌួង កំពុងទទួលបានការកោតសរសើរពីអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងខ្លាំង ដោយថ្នាក់នេះមានសិស្សប្រឡងបាននិន្ទេស A ដល់ទៅ ៦ នាក់ឯណោះ ហើយរឿងដែលគេចាត់ទុកថ្នាក់នេះជាថ្នាក់គំរូនោះគឺ មួយថ្នាក់ ១២J នេះ មានសិស្ស ៣២ នាក់ ជាប់ទាំងអស់ ដោយអ្នកប្រឡងបាននិន្ទេស B ចំនួន ៧ នាក់ , C=៥ នាក់ , D=៧ នាក់ និង E=៧ នាក់ ។ សូមចូលរួមអបអរសាទរចំពោះប្អូនៗថ្នាក់ទី ១២J ទាំងអស់គ្នា ៕
រូបភាព៖FB វិទ្យាល័យព្រះអង្គឌួងថ្នាក់ទី ១២J