ដល់ពេលញាប់ញ័រទៀតហើយ! សាកល្បងទស្សន៍ទាយលទ្ធផលការប្រកួត កម្ពុជា និង បារ៉ែន នៅថ្ងៃស្អែកនេះ !
កាលពីសប្តាហ៍មុន កម្ពុជាបានបំបែកឯកត្តកម្មយកជ័យជំនះ ១ ទល់នឹង ១ ជាមួយនឹងហុងកុង ខណៈលទ្ធផលប្រកួតកន្លងមកទាំង ៦ លើក កម្ពុជាសឹងតែពុំបានស្គាល់រសជាតិស្មើ ឬ ឈ្នះហុងកុងម្តងណាឡើយ ដែលនេះអាចទុកបានថា កីឡាករជម្រើសជាតិកម្ពុជាយើងកាន់តែវិវឌ្ឍន៍ ។ ក្នុងការប្រកួតរវាងកម្ពុជា និង ហុងកុង កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុខផេង បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ វាយបកយកស្មើជាមួយហុងកុងវិញនៅនាទីទី ៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 បាននិយាយថា “មួយគ្រាប់នេះ គឺសម្រាប់អ្នកទាំងអស់គ្នា” ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង និង សង្ឃឹមថាកម្ពុជានៅតែឈានទៅមុខ លើស្មារតីរួបរួមគ្នាចំពោះការប្រកួតបន្តបន្ទាប់ ។
ហើយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ កម្ពុជា នឹងជួបជាមួយក្រុមជម្រើសជាតិប្រទេសបារ៉ែនជាបន្ត អាស្រ័យហេតុនេះ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនា និង គាំទ្រដោយផ្ទាល់ឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជាយើង យកឈ្នះជ័យជំនះ លើក្រុមប៉ារែនសម្រាប់ការប្រកួត នៅថ្ងៃស្អែក ទី១០ ខែកញ្ញា ២០១៩ ខាងមុខនេះ ជាពិសេសអ្នកណាខ្លះបាន Crush លើកីឡាករជម្រើសជាតិយើង និង កីឡាករ កែវ សុខផេង កុំភ្លេចណាប្រសិនបើមានទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) អាច Zoom យក Crush របស់អ្នកពីចម្ងាយបានយ៉ាងច្បាស់ អែមតែម្តង ដោយមិនចាំបាច់ហត់ប្រជ្រៀតគ្នាឡើយ ។
Admin សូមជូនពរឲ្យក្រុមជម្រើសជាតិកម្ពុជាយកឈ្នះលើការប្រកួតរវាង កម្ពុជា និង បារ៉ែន ! ចុះអ្នកវិញទាយបានទេ ថាកម្ពុជាអាចរកគ្រាប់បាល់ប៉ុន្មានគ្រាប់ ? បារ៉ែនប៉ុន្មានគ្រាប់ ? តើមានពាក្យជូនពរអ្វីខ្លះជូនពរពួកគាត់ ?