ពិតជាមិនធម្មតា ! ស្មាតហ្វូនស៊េរីថ្មី Huawei Mate10 Pro កំពុងអង្រួនបេះដូងតារាចម្រៀងវ័យក្មេងពីរដួង ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
ថ្មីៗនេះតារាចម្រៀងវ័យក្មេងប្រុសស្រី ល្បីឈ្មោះពីរដួងរបស់ផលិតកម្ម រស្មីហង្សមាស គឺលោក ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស ងាកមកចាប់អារម្មណ៍ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Pro របស់ក្រុមហ៊ុនហួវៃ ។
នៅលើគេហទំព័រគណនេយ្យហ្វេសបុករបស់បុរសសង្ហា ងួន ចាន់ដេវីត ម្ចាស់បទល្បីខ្លាំង «ញីកែងជើង» មានស៊ែរ Post របស់គេហទំព័រហ្វេសបុក Huawei Mobile ដោយបានសរសេរថា «ទេព បូព្រឹក្ស ស្រឡាញ់ណាស់ អោយជាកាដូមក (Boprek Tep love haaa gift please)» ៖ ខណៈដែល កញ្ញាសាច់សខ្ចី ស្រស់ស្អាត សំឡេងពិរោះ និង កំពុងឡើងកូដខ្លាំងក្នុងឆ្នាំ ២០១៨ ទេព បូព្រឹក្ស បាន ព្រីនស្គ្រីន Status ស៊ែរបស់ ងួន ចាន់ដេវីត រួចបង្ហោះលើគណនេយ្យហ្វេសបុករបស់ខ្លួនជាសាធារណៈ ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា «អូខេ បានចាសតែដល់ថ្ងៃ ១៤ កុម្ភៈ ខ្ញុំសុំ Huawei 1 វិញដែរ ពណ៌អីក៏បាន ហេហេហេ» ៕