អត់ដែលដឹងថា នៅក្រុងសៀមរាប មានសួនមេអំបៅស្រស់ស្អាតយ៉ាងនេះសោះ !
ដើម្បីផ្លាស់ប្តូរបរិយាកាស ពីការទស្សនាប្រាសាទបុរាណ ដ៏ល្បីល្បាញនៅក្នុងទឹកដីខេត្តសៀមរាបនោះ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏អាចទៅទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានជាច្រើនទៀត ដែលត្រូវបានបង្កើតឡើងដើម្បីតម្រូវចិត្តភ្ញៀវទេសចរ ។
សួនមេអំបៅ ជារមណីយដ្ឋានថ្មីដ៏ធំមួយ ដែលទើបតែបង្កើតឡើ់ង កាលពីពេលថ្មីៗនេះ ដែលពោរពេញទៅដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាត និង មានមេអំបៅជាច្រើនប្រភេទ កំពុងតែរងចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិគ្រប់ពេលវេលា ដែលនេះជាជម្រើសថ្មីមួយទៀត សម្រាប់បម្រើការកម្សាន្ត សប្បាយ របស់ភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកម្សាន្ត នៅខេត្តវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ ។
សួនមេអំបៅថ្មីនេះ មានទីតាំងស្ថិតនៅក្នុង ភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាំងពីរកសាងរួចរាល់មក មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ នាំគ្នាចូលទស្សនាជាហូរហែ ឥតដាច់ ៕
ដោយ៖សុថាត់