អ្នកបន្ទាយមានជ័យ តិចអត់ស្គាល់ស្ពានឈើ នៅប្រាសាទមេបុណ្យ
នេះជាសមិទ្ធិផលទេសចរថ្មីមួយទៀត ដែលត្រូវបានកសាងឡើង នៅលើទឹកដីនៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីទាក់ទាញ ភ្ញៀវទេសចរ ឱ្យមកទស្សនា នៅតំបន់ដាច់ស្រយាលមួយនេះឱ្យកាន់តែច្រើនឡើងៗ ។
ស្ពានឈើនេះមានប្រវែង ៨០០ ម៉ែត្រនេះ ត្រូវបានកសាងឡើង ដោយ លោកជំទាវ ម៉ៅ មាឡៃ ភរិយារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សម្រាប់ប្រជាបលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដើរឆ្លងទៅរកប្រាសាទមេបុណ្យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ បន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើតាមប្រជាពលរដ្ឋរស់នៅទីនោះបានឱ្យដឹងថា លោកជំទាវ បានសង់ស្ពាននេះឡើង ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរទៅទស្សនា ប្រាសាមេបុណ្យ និង សម្រាប់ដើរកម្សាន្ត គយគន់មើលទេសភាព វាលស្រែតាមដងផ្លូវនោះផង ។
ពេលនេះ ទោះបីស្ពាននេះ មិនទានត្រូវបានសម្ភោធ ជាផ្លូវការនៅឡើយក្តី ក៏ស្ពាននេះបានក្លាយទៅជារមណីយដ្ឋាន ទេសចណ៍ថ្មីមួយដ៏ស្រស់ស្អាត និង កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិ និង បរទេស ។ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញមានភ្ញៀវទេសចរ ស្កាត់ពីទីជិត ទីឆ្ងាយៗ រហូតអ្នកក្រុងភ្នំពេញក៏មាន បាននាំគ្នាទៅសម្រាកលំហែកាយ និង ថតរូបទេសភាពលេងយ៉ាងសប្បាយរីរាយ នៅលើស្ពាន ជាមួយទេសភាពវាលស្រែយ៉ាងស្រស់បំព្រង ៕
ដោយ សុថាត់