សកម្មភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បើកវិញ្ញាសាវិទ្យាល័យព្រះស៊ីសុវត្ថិព្រឹកមិញ !
នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុក បានចាប់ផ្តើមនៅគ្រប់មណ្ឌលប្រឡងទាំងអស់ទូទាំងប្រទេស ដោយមានការរិតបន្តឹងយ៉ាងតឹងរឹងបំផុត ។
អ្វីដែលគួរឱ្យកត់សម្គាល់កាលពីព្រឹកមិញនេះដែរ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និង ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញបើកហឹបវិញ្ញាសា នៅក្នុងមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់ព្រឹកថ្ងៃទី ១ នៃដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និង ត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ។
សូមទស្សនារូបភាពដូចខាងក្រោម ៖
ដោយ ៖ សាកល
ប្រភព ៖ ក្រសួងអប់រំ យុវជន និង កីឡា