Bugatti Centodieci ចេញថ្មី ផលិតតែ ១០ គ្រឿងគត់ ឯតម្លៃវិញញាក់សាច់ (វីដេអូ)
នៅទីបំផុត ក្រុមហ៊ុនរថយន្តស្ព័របារាំង Bugatti បានបញ្ចេញកំពូលរថយន្តស្ព័ររបស់ខ្លួនថ្មីមួយទៀត គឺ ម៉ូដែល Centodieci ។
Centodieci ប្រើម៉ាស៊ីនសាំងចំណុះ ៨,០ លីត្រ ទំហំ ១៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១ ៥៧៨ សេះ ពោលគឺខ្លាំងជាង Chiron ដល់ទៅ ៩៩ សេះឯណោះ ។ កម្លាំងប៉ុណ្ណេះ Centodieci អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៤ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
មិនតែប៉ុណ្ណោះ រថយន្ត Bugatti Centodieci ក៏មានទម្ងន់ស្រាលជាង Chiron ដល់ទៅ ២០ គីឡូក្រាមផងដែរ ដោយសារតែការប្រើប្រាស់ ផ្លិតទឹកទម្ងន់ស្រាល និង ដងទប់លំនឹងផលិតចេញពី Carbon Fiber ។
សូមបញ្ជាក់ថា Centodieci មានតម្លៃរហូតដល់ទៅ ៨,៩ លានដុល្លារ ហើយនឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះ ខណៈពួកគេក៏ត្រូវគេទិញបាត់ហើយដែរ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ ៖ ឡុង
ប្រភព ៖ Carscoops