Toyota Avalon TRD ឆ្នាំ ២០២០ លេងគ្រឿងតុបតែងម៉ាអេម ហើយនេះតម្លៃវា
Toyota Avalon គឺជារថយន្តប្រភេទ Sedan ខ្នាតធំ ដែលពេញនិយមសម្រាប់អ្នកប្រើប្រាស់វ័យចំណាស់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ឥឡូវនេះ រថយន្ត Avalon ជំនាន់ទី ៥ បានទទួលការតុបតែងរបស់ TRD ជាលើកដំបូងបង្អស់សម្រាប់ស៊េរីឆ្នាំ ២០២០ ដែលជួយឱ្យវាកាន់តែទាក់ទាញ ។ Avalon TRD នេះមានតម្លៃចាប់ពី ៤៣ ២៥៥ ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកថ្លៃជាង Avalon Limited ២០០ ដុល្លារ តែថោកជាង Avalon Touring ២០០ ដុល្លារវិញ ។
ទោះជាយ៉ាងណា Avalon TRD ឆ្នាំ ២០២០ ទទួលបានការតុបតែងកាន់តែស្ព័រ ដូចជា តួខ្លួនប្រភេទ Aerodynamic , បំពង់ស៊ីម៉ាំង TRD , ទម្លាក់បូមទាបជាងមុន ០,៦ អ៊ីង , យ៉ាន់ទម្ងន់ស្រាលពណ៌ខ្មៅគ្រើម ព្រមទាំងការតុបតែងផ្នែកខាងក្នុងមួយចំនួនទៀតផង ។
សូមបញ្ជាក់ថា រថយន្ត Toyota Avalon ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Naturally Aspirated ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣០១ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ហើយប្រើប្រព័ន្ធបើកបរប៉ុងមួយកាឡេកង់មុខ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops