តោះ! ទៅស្ទូចត្រីលេង នៅសួនលំហែរម្លប់ឬស្សីអន្លង់រមៀត
ជារៀងរាល់ថ្ងៃចុងសប្តាហ៍ មិនថាមន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុមឯកជន បុគ្គលិកអង្គការក្រៅរដ្ឋភិបាល ឬ អាជីវករនោះទេគឺតែងតែសម្លឹងរកកន្លែងសម្រាកលំហែរកាយ ក្រោយពីពួកគាត់បំពេញការងារ រកស៊ីយ៉ាងនឿយហត់មកនោះ ។
សួនលំហែរធម្មជាតិ ម្លប់ប្ញស្សីអន្លង់រមៀត ជារមណីយដ្ឋាន និង ជាកន្លែងស្ទូចត្រីកម្សាន្តថ្មីមួយ ដែលកំពុងពេញនិយម ដែលមានទីតាំងស្ថិតនៅជាប់មាត់ស្ទឹង ដែលនៅទីនោះមានទេសភាព និង បរិយាកាសស្រុកស្រែដ៏ល្អបរិសុទ្ធ សម្រាប់ ភ្ញៀវទេសចរ ។ ដោយនៅទីនោះ មានសួនច្បារ សួនលំហែរធម្មជាតិ ខ្យុះសម្រាប់អង្គុលេង ម្លប់ប្ញស្សីអន្លង់រមៀ ញ៉ាំអាហារ នៅតាមខ្យុះ ដែលគេសាងសង់នៅស្របមាត់ស្ទឹង និង មានកន្លែងស្ទូចត្រីបែបធម្មជាតិទៀតផង ។
សួនលំហែរធម្មជាតិ ម្លប់ប្ញស្សីអន្លង់រមៀតនេះ មានទីតាំងស្ថិតនៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅតាមបណ្តោយផ្លូវជាតិលេខ៣ ៕
ដោយ៖សុថាត់