ដឹងឱ្យហើយទៅ ! សម្ភារដែលត្រូវអនុញ្ញាតឱ្យយកចូលក្នុងបន្ទប់ប្រឡង បាក់ឌុប ឆ្នាំ ២០១៩
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប )កាន់តែខិតចូលមកដល់ហើយ សម្រាប់សម័យប្រឡងឆ្នាំ ២០១៩ នេះ តើប្អូនៗដែលត្រូវប្រឡងនាឆ្នាំនេះ បានត្រៀមលក្ខណៈសម្បត្តិហើយ ឬ នៅ ? ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និង កីឡា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើវិស័យអប់រំ ជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតុយភូមិនេះតែម្តងគឺត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងបំផុត ដោយក្រសួងអប់រំបានលើកជាសុភាសិតមួយឃ្លាថា «ចេះគឺជាប់ »។
នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ តើប្អូនៗមានដឹងទេថា សម្ភារៈ ឬ របស់អ្វីខ្លះ ដែលប្អូនៗអាចកាន់យកចូលទៅក្នុងបន្ទប់ប្រឡងបាន ? ក្រសួងអប់រំបានធ្វើសេចក្តីជូនដំណឹងថា សម្ភារៈដែលអនុញ្ញាតឱ្យយកចូលក្នុងបន្ទប់ប្រឡងនោះមានដូចចា ៖ ប៊ិចពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន និង រ៉ាបព័រទ័រ ជាដើម ។ ហើយរបស់ ឬ សម្ភារៈ ក្រៅពីនោះគឺមិនអនុញ្ញាតឱ្យយកចូលឡើយ ៕
ដោយ ៖ ឧត្តម