អតិថិជនច្រើនកុះករតំរង់ជួរទិញ Huawei Y9 2019 នៅហាងទូរសព្ទចំរើន និង ហាងអាម៉ីស៊ីវអេង 2 !
ភ្នំពេញថ្ងៃទី 15 កក្កដា ឆ្នាំ 2019 ៖ មនុស្សយ៉ាងច្រើនកក់កុញបានឈរតំរង់ជួរបន្តកន្ទុយគ្នាឡើងផ្អើលម្តុំផ្សារដេប៉ូ ដើម្បីទិញស្មាតហ្វូន Huawei Y9 2019 ដែលពួកគេបានធ្វើការកុម្ម៉ង់ទិញទុកមុន ។ ការតំរង់ជួរយ៉ាងច្រើនកក់កុញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺស្ថិតនៅហាងទូរសព្ទចំរើន នាពេលព្រឹកថ្ងៃអាទិត្យទី 14 កក្កដា និង នៅហាងអាម៉ីស៊ីវអេង 2 នៅថ្ងៃរសៀល ដែលហាងទាំងពីរនេះមានសន្ទុះនៃការកុម្ម៉ង់ទិញទុកមុនស្មាតហ្វូន Huawei Y9 2019 ច្រើនជាងគេបំផុត ។
Huawei Y9 2019 បានបំបែកកំណត់ត្រាទទួលបានការកុម្ម៉ង់ទិញទុកមុនលើសពីការរំពឹងទុក ច្រើនលើសលុប ជាពិសេសទទួលបានការគាំទ្រខ្លាំងយ៉ាងគំហុក រហូតដល់អតិថិជនតំរង់ជួររង់ចាំទិញបែបនេះ ។ រឹតតែពិសេសទៀតនោះ អ្នកចូលរួមតំរង់ជួរទាំងអស់ក៏មានឱកាសជួបផ្ទាល់ និង ថតរូបផ្ទាល់ជាមួយអាយដូលក្នុងដួងចិត្តដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei គឺអ្នកនាង ឱក សុគន្ធកញ្ញា និង លោក នីកូ ។ អស់ទាស់ហ្មង់បានជួបអាយដូលផង បានស្មាតហ្វូនសំណប់ចិត្តប្រើមុនគេផង ហើយថែមទាំងទទួលបានកាដូជាច្រើន និង អាវយឺតដែលមានហត្ថលេខារបស់អាយដូលទៀតផង ។
-រូបភាពខ្លះៗនៅហាងចំរើន
-រូបភាពខ្លះៗនៅហាងអាម៉ីស៊ីវអេង 2
គួរបញ្ជាក់ផងដែរថា មិនមែនតែនៅប្រទេសកម្ពុជាយើងទេ ដែលមានការគាំទ្រយ៉ាងគំហុកបែបនេះ ប្រទេសជាច្រើនទៀតក៏ទទួលបានការគាំទ្រខ្លាំងបែបនេះដែរ ដូចជាប្រទេលពីលីពីន ត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ លក់បានរហូតដល់ជាងមួយម៉ឺនគ្រឿង ។
Huawei Y9 2019 បានក្លាយជាស្មាតហ្វូនទទួលបានការពេញនិយមខ្លាំងបំផុតលើទីផ្សារ ដោយសារតែជាស្មាតហ្វូនកាមេរ៉ាមុខ Pop-up Selfie ទំហំ 16MP អេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញ គ្មានស្នាមឆកតម្លៃសមរម្យបំផុតគ្មានគូប្រៀបត្រឹមតែ $239 ប៉ុណ្ណោះ ។ ចំណែកឯកាមេរ៉ាក្រោយវិញ ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ារហូតដល់ទៅបីគ្រាប់ដែលមានមុខងារអាចថត Ultra Wide បានល្អជាទីគាប់ចិត្ត កាមេរ៉ាទីមួយទំហំ 16MP កាមេរ៉ាទីពីរទំហំ 8MP និង កាមេរ៉ាទីបីទំហំ 2MP ROM ទំហំធំ 128GB ដំណើរការដោយ Kirin 710F ថាមពលថ្ម 4000mAh សាកថ្មបានលឿនប្រើប្រាស់ USB type C ជម្រើសបីពណ៍គឺពណ៍បៃតង (Emerald green) ខៀវ (Sapphire blue) និង ពណ៍ខ្មៅ (Midnight black) ។
លោក Henry Xiao នាយកគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន Huawei បានលើកឡើងថា លោកពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងដែល Huawei Y9 2019 ទទួលបានការគាំទ្រខ្លាំងលើសលប់រហូតដល់មានការតំរង់ជួរចាំទិញបែបនេះ ។ លោកពិតជាអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រក្រុមហ៊ុន Huawei ជាពិសេសស្មាតហ្វូនម៉ូដែលនេះ និង មានទំនុកចិត្តលើផលិតផលរបស់យើង ។ លោកបានបន្ថែមទៀតថាក្រៅពីម៉ូដែលថ្មីដែលទើបតែសម្ពោធនៅលើទីផ្សារប្រទេសកម្ពុជា នៅដើមខែសីហាខាងមុខនេះក្រុមហ៊ុន Huawei នឹងមានគម្រោងសម្ពោធជាផ្លូវការស្មាតហ្វូនដែលអាចប្រើ 5G នៅប្រទេសកម្ពុជា។
សម្រាប់អតិថិជនដែលខកខានមិនបានកុម្ម៉ង់ទិញទុកមុនអតិថិជនក៏អាចទិញ Huawei Y9 2019 នៅហាងទូរសព្ទដែលនៅជិតអ្នកបំផុតនៅទូទាំងប្រទេសកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)