បុគ្គលិក សុវណ្ណាភូមិ ឡាយហ្វ៍ ជិះកង់ទៅបង្កើតស្នាមញញឹមដល់សិស្សានុសិស្ស ២៥០ នាក់ នៅខេត្តសៀមរាប
រូបភាពមួយព្រឹកពេញនៅសាលាបឋមសិក្សា ខ្វៀន ក្នុងខេត្តសៀមរាប ផ្តិតជាប់សុទ្ធតែស្នាមញញឹម និង សំណើចដែលពោរពេញដោយក្តីស្រឡាញ់ តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ។
សៀមរាប ថ្ងៃទី ១៣ កក្កដា ២០១៩ ៖ ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានជិះកង់ចុះទៅបង្កើតស្នាមញញឹម និង ផ្សារភ្ជាប់ក្តីស្រឡាញ់តាមការចុះទៅសំណេះសំណាលដោយផ្ទាល់ និង បង្ហាញការយកចិត្តទុកដាក់ជាមួយប្អូនៗសិស្សានុសិស្សទាំង ២៥០ នាក់នៅសាលាបឋមសិក្សា ខ្វៀន ស្ថិតក្នុងខេត្តសៀមរាប ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងធំៗ ២ គឺចូលរួមលើកកម្ពស់បរិស្ថានគ្មានផ្សែងពុលតាមរយៈការជិះកង់នេះ និង លើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា ។ នាកម្មវិធីនោះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បាននាំយកសម្ភារសិក្សាមួយចំនួនជូនដល់ប្អូនៗសិស្សានុសិស្សទាំង ២៥០ នាក់ ផងដែរ ។
អំពីក្រុមហ៊ុន ៖ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញ នៅឆ្នាំ ២០១៦ ៕