នៅទីបំផុត Global House បានស្វែងរកម្ចាស់រង្វាន់ទាំង ២៥១ នាក់ ឃើញហើយ
អស់រយៈពេលជាច្រើនខែកន្លងមកនេះ «គ្លូប៊លហោស៍» ជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្ភារតុបតែងគេហដ្ឋាន និង គ្រឿងសំណង់ដ៏សម្បូរបែបធំជាងគេនៅប្រទេសកម្ពុជាបានប្រកាសស្វែងរកម្ចាស់រង្វាន់របស់ខ្លួន ដែលមានទឹកប្រាក់ប្រមាណ ១០ ម៉ឺនដុល្លារ តាមរយៈកម្មវិធី Shop & Win ។ ការផ្តល់ជូនគូប៉ុងផ្សងសំណាងដល់អតិថិជនទាំងអស់ដែលអញ្ជើញចូលមកទិញទំនិញចាប់ពី ៣០ ដុល្លាឡើងទៅ បានផុតកំណត់ត្រឹមដំណាច់ខែមិថុនាកន្លងទៅ នៅទីបំផុតក៏អាចស្វែងរកម្ចាស់រង្វាន់ពិតប្រាកដឃើញហើយកាលពីថ្ងៃអាទិត្យ ទី ០៧ ខែកក្កដានេះ ។ ម្ចាស់រង្វាន់ធំរថយន្ត Mazda 6 Sendan 2019 បានទៅលើលោក Hem Vanny ជាអតិថិជនរស់នៅរាជធានីភ្នំពេញ ។
រីឯរង្វាន់ជាច្រើនរន្ធឹករន្ធាប់ទៀតមានដូចជាម៉ូតូ Honda Scoopy 2020 ចំនួន ១០ គ្រឿង,ទូរទស្សន៍LED Curved TV 55 PAXON ចំនួន ២០ គ្រឿង,ម៉ាស៊ីនបូមធូលីនិងទឹក INOVA ចំនួន ៣០ គ្រឿង,កង្ហារ INOVA ចំនួន ៤០ គ្រឿង, វ៉ាលីដាក់សម្លៀកបំពាក់ចំនួន ៥០ រង្វាន់ និង Gift Voucher ដែលតម្លៃ ៣០ ដុល្លារចំនួន ១០០រង្វាន់ ក៏បានរកឃើញម្ចាស់របស់ខ្លួននៅក្នុងថ្ងៃតែមួយដូចគ្នា ។
គ្លូប៊លហៅស៍កម្ពុជា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនត្រឹមជាកន្លែងផ្គត់ផ្គង់សម្ភារសំណង់ និង សម្ភារតុបតែងគេហដ្ឋានគ្រប់ប្រភេទប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យប៉ុណ្ណោះទេ តែរាល់សេវាកម្ម និង កម្មវិធីពិសេសទាំងអស់សុទ្ធតម្កល់អត្ថប្រយោជន៍របស់អតិថិជនជារឿងសំខាន់។ គោលបំណងចម្បងនៃការបង្កើតកម្មវិធី Shop & Win ឡើងមក Global House មិនត្រឹមចង់ណែនាំកន្លែងផ្គត់ផ្គង់ទំនិញដ៏ល្អឱ្យសាធារណៈជនទូទៅបានស្គាល់ ហើយទទួលបានបទពិសោធថ្មីនៃការជ្រើសកន្លែងផ្គត់ផ្គង់ទំនិញ និង សេវកម្មប៉ុណ្ណោះទេ តែមជ្ឈមណ្ឌលដ៏ធំមួយនេះ ចង់ថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ក្នុងពេលដំណាលគ្នាតែម្តង ។
អរគុណសម្រាប់អតិថិជនគ្រប់រូបដែលផ្តល់នូវការជឿជាក់ចំពោះតម្លៃ សេវាកម្ម និង គុណភាពទំនិញ ព្រមទាំងអរគុណភ្ញៀវទាំងអស់ដែលផ្តល់ឱកាសឱ្យក្រុមការងាររបស់ Global House បានពិសោធខ្លួនឯង តាមរយៈការផ្តល់សេវាកម្មគ្រប់រូបភាពដើម្បីបម្រើអ្នកគាំទ្ររបស់ខ្លួន ។ ចំពោះនីតិវិធីនៃការបើករង្វាន់សម្រាប់អតិថិជនជាអ្នកឈ្នះសរុបចំនួន ២៥១ នាក់នេះក្រុមការងាររបស់ Global House នឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ដើម្បីបំពេញឯកសារទទួលយកអំណោយរបស់ខ្លួនអតិថិជនអាចសាកសួរព័ត៌មានបន្ថែម 023 232 232 / 076-6899998 / 076-5899998 ៕