ទៅលេងខេត្តកែប តិចអត់ស្គាល់រមណីយដ្ឋាន My House Resort អីទៅ !
មានភ្ញៀវទេសចរ មិនច្រើនប៉ុន្មានឡើយ ដែលបានស្គាល់ និង ទៅសម្រាកលំហែកាយនៅរមណីយដ្ឋាន My House Resort នៅខេត្តកែបនោះ ប្រសិនបើលោកអ្នកបានទៅលំហែកាយនៅទីនោះម្តងពិតជាមិនធ្វើឱ្យលោក អ្នកខកបំណងឡើយ ។ នៅទីនោះពោរពេញទៅដោយធម្មជាតិយ៉ាងស្រស់បំព្រងគ្មានពីរ ដែលលោកអ្នកកម្របានឃើញពីមុនមកណាស់ ។
រមណីយដ្ឋាន My House Resortនេះ មានទីតាំងស្ថិតនៅក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ជង្អើរ ខេត្តកែប គឺជាអតីតសមរភូមិដ៏ក្តៅគគុក រវាងកងទ័ពរដ្ឋាភិបាល និង ពួកខ្មែរក្រហម (តំបន់ភ្នំវល្តិ៍) ។ បើលោកអ្នកចង់ធ្វើដំណើរទៅកាន់រមណីយដ្ឋាន My House Resortនោះគឺមុនដំបូង លោក អ្នកចេញពីក្រុងកែប ឆ្ពោះទៅមុខនឹងដល់ក្រុងកំពត ពេលលោកអ្នកនឹងបានឃើញស្លាកសញ្ញានៅខាងស្តាំដៃ ដែលសរសេរថា តំបន់ភ្នំវល្តិ៍ ចូលតាមផ្លូវនោះមិនដល់១០គីឡូម៉ែត្រនឹងបានទៅដល់គោលដៅជាមិនខាន ។
លោក ដា វណ្ណ អ្នកគ្រប់គ្រង រមណីយដ្ឋាន My House Resort បានឱ្យដឹងថា ភ្ញៀទេសចរ ដែលមកទស្សនានៅទីនេះនឹងបាន ទស្សនា ទស្សណីយភាព ធម្មជាតិ ព្រៃប្រឹក្សា ប្លែកអស្ចារ្យ ជាពិសេសទៅទៀតនោះ បានទស្សនា ចម្ការដំណាំ ចម្ការទុរេន ចម្ការម្រេច ភ្នំវល្តិ៍ ដែលមានឈ្មោះបោះសំឡេងពេញពិភពលោក ។ ហើយក្រោយពីដើរលំហែកាយអស់កម្លាំង ភ្ញៀវអាច សម្រាកនៅក្នុងរមណីយដ្ឋាន My House Resortជាមួយបន្ទប់ស្នាក់នៅក្នុងតម្លៃតែ ៣៥ ដុល្លារប៉ុណ្ណោះមួយយប់ ព្រមទាំងមានអាងហែលទឹកថ្លាដូចកញ្ចក់Eទៀតផង៕
ដោយ៖សុថាត់