ទិញទំនិញហើយឈ្នះរង្វាន់ទៀត ! នៅឯណា ? នៅ «គ្លូប៊លហៅស៍» កម្មវិធីពិសេសរបស់ «គ្លូប៊លហៅស៍» ជិតដល់ទីបញ្ចប់ហើយណា៎ !
«គ្លូប៊លហៅស៍» ជាមជ្ឈមណ្ឌលប្រមូលផ្ដុំសម្ភារតុបតែងគេហដ្ឋាន និង គ្រឿងសំណង់ដ៏សម្បូរបែប ធំជាងគេនៅកម្ពុជា កំពុងដំណើរការណ៍កម្មវិធី Shop & Win ដើម្បីប្រគល់រង្វាន់ដែលមានទឹកប្រាក់សរុបជាង ១០ ម៉ឺនដុល្លារ ជូនអតិថិជនរបស់ខ្លួន ។
ការផ្តល់ជូននេះបានចាប់ផ្តើមតាំងពីអំឡុងខែមករារហូតបច្ចុប្បន្ន ជិតដល់ពេលបញ្ចប់កម្មវិធីហើយ ។ កម្មវិធីពិសេសជូនគូប៉ុងផ្សងសំណាងសម្រាប់អតិថិជនដែលទិញទំនិញចាប់ពី ៣០ ដុល្លារឡើងទៅ អាចមានឱកាសក្លាយជាម្ចាស់រង្វាន់ធំរថយន្ត Mazda 6 Sendan 2019 នឹងត្រូវផុតកំណត់ត្រឹមចុងខែមិថុនានេះ ។ បន្ថែមលើរង្វាន់ធំជារថយន្តគ្លូប៊លហោស៍បានរៀបចំរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតមានដូចជា ម៉ូតូ Honda Scoopy 2020 ចំនួន ១០ គ្រឿង , ទូរទស្សន៍ LED Curved TV 55 PAXON ចំនួន ២០ គ្រឿង , ម៉ាស៊ីនបូមធូលី និង ទឹក INOVA ចំនួន ៣០ គ្រឿង , កង្ហារ INOVA ចំនួន ៤០ គ្រឿង , វ៉ាលិសដាក់សម្លៀកបំពាក់ចំនួន ៥០ រង្វាន់និង Gift Voucher ដែលតម្លៃប្រមាណ ៣០ ដុល្លារ ចំនួន ១០០ រង្វាន់ ។ តើលោក លោកស្រី មេផ្ទះទាំងអស់បានទទួលគូប៉ុងផ្សងសំណាងពីការទិញទំនិញនៅគ្លូប៊លហោស៍ហើយឬនៅ ?
សម្ភារសំណង់ និង សម្ភារតុបតែងគេហដ្ឋានគ្រប់ប្រភេទប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យនាគ្លូប៊លហៅស៍កម្ពុជាស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងរង់ចាំទទួលអតិថិជនគ្រប់រូបចូលទិញទំនិញដើម្បីក្លាយជាម្ចាស់កម្មសិទ្ធថ្មី ។ សូមមានសំណាងក្លាយជាម្ចាស់រថយន្ត Mazda 6 Sedan 2019 យកទៅគ្រប់គ្រងណា៎ ។ ប្រញាប់ឡើងការផ្តល់ជូននូវរង្វាន់ពិសេសនេះនៅសល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបានបិទបញ្ចប់ហើយរៀបចំពិធីចាប់រង្វាន់ប្រកាសលទ្ធផលនាថ្ងៃអាទិត្យ ទី ៧ ខែកក្កដា នៅគ្លូប៊លហៅស៍ សាខាកម្ពុជា ។
សូមអញ្ជើញលោក លោកស្រី ចូលរួមកម្មវិធីពិសេសនាថ្ងៃប្រកាសលទ្ធផលចាប់គូប៉ុងស្វែងរកម្ចាស់រង្វាន់ និង ដើរទិញទំនិញបញ្ចុះតម្លៃពិសេស ដែលរំលេចរូបរាងឡើងប្រកបដោយបរិយាកាសរីករាយគគ្រឹកគគ្រេង អមនឹងសកម្មភាពសិល្បៈកម្សាន្តយ៉ាងសម្បូរបែប ។ ផ្តើមដំណើរការណ៍កម្មវិធីនាវេលាម៉ោងប្រមាណ ១ រសៀលស្ថិតក្នុងបរិវេណ «គ្លូប៊លហៅស៍» ក្រៅអំពីជំនួបដ៏ភ្ញាក់ផ្អើលនឹងវត្តមានរបស់តារាប្រុសស្រីមួយចំនួន អ្នកចូលរួមទាំងអស់នឹងបានរីករាយផ្ទុះសំណើចឥតស្រាកស្រាន្តព្រោះការប្រើប្រាស់វោហារឆ្លើយឆ្លងឌឺដងផ្លែផ្កាដាក់គ្នាឥតដាច់របស់ដៃគូចម្រៀងអាយ៉ៃចាស់វស្សាគឺលោក ព្រំ ម៉ាញ និង អ្នកស្រី នួន សារី ហៅ យាយយ៉យ ថែមទៀត ៕