ចូលតួដល់ ទឹម រដ្ឋា ក្នុងឈុតលាពស់កេងកងកម្សត់ផ្អើលភូមិ យំដូចរឿងពិតៗ ! (វីដេអូ)
ខ្សែភាពយន្តភាគបុរាណខ្មែរដែលកំពុងសំងំប្រមូលការគាំទ្រពីទស្សនិកជនទូទាំងប្រទេសរឿង «កូនពស់កេងកង» ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ម៉ោង 12 ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ។
មកដល់ភាគទី ៧៣ ដែលទើបចាក់ផ្សាយថ្មីៗនេះ សាច់រឿងកាន់តែជក់ចិត្តកាន់តែកម្សត់កាន់តែរំលងភាគមិនបាន ជាក់ស្តែងឈុតមួយដ៏កម្សត់នៅពេលដែលអ្នកប្រុសពេជ្រសម្តែងដោយលោក ឈឹម សក្កដា ត្រូវបានស្លាប់ដោយមានការយំសោកស្ទើរខ្សោះខ្លួនរបស់ឪពុកម្តាយដែលសម្តែងដោយលោក ម៉េង ប៊ុនឡូ និង កញ្ញា ទឹម រដ្ឋា ។ ថ្វីដ្បិតនេះជាខ្សែភាពយន្តភាគបុរាណដំបូងរបស់ ទឹម រដ្ឋា តែកញ្ញាពិតជាសម្តែងបានយ៉ាងល្អឥតខ្ចោះ ជាពិសេសគឺឈុតចុងក្រោយនេះតែម្តង ទឹកមុខឈឺចាប់ដែលបាត់បង់កូនទាំងទឹកភ្នែកទឹកទឹកសំបោរហូរមកជន់ជោរដូចជាជីវិតពិតគ្មានឆ្គងតែម្តង ។
គួរបញ្ជាក់ផងដែរថា ក្នុងឈុតនេះកញ្ញា ទឹម រដ្ឋា ដែលសម្តែងជាតួជំទាវ និមល ក៏បានស្លាប់តាមកូនប្រុសផងដែរ ដែលនេះបង្ហាញថាវាប្រហែលគឺជាឈុតចុងក្រោយហើយសម្រាប់វត្តមានរបស់នាងនៅក្នុងរឿងភាគបុរាណខ្មែរដ៏ល្បីមួយនេះ ។ កុំបង្អង់យូរមកទស្សនាឈុតខាងក្រោមទាំងអស់គ្នា ៖