កក្រើក «ឋានសួគ៌ ឬ ឋាននរក» លើកនេះយក្សប៉ះខ្មោចសើចចុកពោះ ដល់ចប់កម្មវិធី ! (វីដេអូ)
មកដល់សប្តាហ៍ទី ៣ កម្មវិធី «ឋានសួគ៌ ឬ ឋាននរក» កំពុងតែទទួលបានការគាំទ្រខ្លាំងមែនទែន បន្ទាប់ពីបានផ្តល់សំណើចឥតឈប់ឈរ និង ចំណេះដឹងជាច្រើនក្នុងកម្មវិធីផ្ទាល់ ។
កាលពីសប្តាហ៍ទី ២ មានទាំងយក្សទាំងតារាចម្រៀងល្បីមកចូលរួមក្នុងកម្មវិធី «ឋានសួគ៌ ឬ ឋាននរក» កូរទាំងទេពធីតា ទាំងខ្មោច ទាំងយមទូត ក្រើកអស់ឋានទាំងពីរ។
ចង់ដឹងថាល្អមើលយ៉ាងណាខ្លះនោះ ? មកទស្សនាវីដេអូខ្លីបខាងក្រោមទាំងអស់គ្នា ! ហើយកុំភ្លេចរង់ចាំទស្សនាកម្មវិធី «ឋានសួគ៌ ឬ ឋាននរក» សប្តាហ៍ទី ៣ ល្ងាចនេះវេលាម៉ោង ៦ ដល់ម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖