ចង់ដឹងអត់ អ្នកបើកយន្តហោះនៅវៀតណាម ក្នុងមួយខែរកចំណូលបានប៉ុន្មាន ?
យោងតាមសារព័ត៌មានវៀតណាម vnexpress បានឱ្យដឹងថា អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines អាចរកចំណូលបានជាមធ្យមចំនួន ១៣២ លានដុង (ប្រហែល ៥ ៧០០ ដុល្លារ) ក្នុងមួយខែ ខណៈចំនួននេះកើនឡើង ៩% បើធៀបនឹងឆ្នាំមុន ។
ជាមួយគ្នានេះ កាពីតែនរបស់ក្រុមហ៊ុន VietJet Air អាចរកចំណូលបានជាមធ្យម ១៨០ លានដុង (ប្រហែល ៧ ៧០០ ដុល្លារ) ក្នុងមួយខែ ខណៈ Vietnam Airlines បានត្រឹមតែ ១២១ លានដុង (ប្រហែល ៥ ២០០ ដុល្លារ) ប៉ុណ្ណោះ ។
ក្រៅពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific ដែលជារបស់ Vietnam Airlines ផ្តល់ឱ្យប្រាក់ខែជាមធ្យមចន្លោះពី ១១០ ដល់ ១៦០ លានដុង (ប្រហែល ៤ ៧០០ ដល់ ៦ ៨០០ ដុល្លារ) ដោយផ្អែកលើចំនួនម៉ោងនៃការហោះហើរ និង រយៈពេលធ្វើការ ។
ចំណែកឯអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុន Vietnam Airlines អាចរកប្រាក់ចំណូលជាមធ្យម ២៨ លានដុង (ប្រហែល ១ ២០០ ដុល្លារ) ក្នុងមួយខែ ៕
ដោយ ៖ ឡុង
ប្រភព ៖ vnexpress