អីយ៉ូយ! ជាស្នេហាដំបូង Boy ហួងហែងសង្សារខ្លាំង រហូតសូម្បីតែរឿងនេះ ក៏បារម្ហ
ក្រោយប្រកាសលាឈប់ពីភាព Single ក្លាយជាបុរសមានម្ចាស់បេះដូងរួចមក Boy Pakorn ហាក់មានភាពរីករាយ និង ស្រស់ស្រាយជាងមុនជាខ្លាំង ជាពិសេសគេសង្កេតឃើញតារាប្រុសរូបនេះយកចិត្តទុកដាក់លើគូស្នេហ៍ និង មើលថែមិនឱ្យទាស់ចិត្តនោះឡើយ។
កាលពីថ្មីៗនេះ តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះ បានធ្វើឱ្យមហាជនចាប់ភ្លឹកជាថ្មីម្តងទៀត ក្រោយបញ្ចេញអាការហួងហែងគូស្នេហ៍ Fayefaye ជាខ្លាំង ជាពិសេសគឺមិនចង់ឱ្យនាងស្លៀកខ្លីបញ្ចេញសាច់ឱ្យនរណាឃើញនោះឡើយ។
នៅពេលដែល Fayefaye បានទៅលេងនៅឯសមុទ្រ ស្លៀកឈុតហែលទឹក Boy បានខំមិនលើផុសនាងថា ៖ «សុំទៅដើរលេងកន្លែងត្រជាក់ៗវិញទៅ»។ ក្រោយមកពេលគូស្នេហ៍បានទៅដើរកម្សាន្តនៅប្រទេសត្រជាក់ ស្លៀកជិតៗ Boy ក៏បន្ថែមថា ៖ «គាំទ្រឱ្យទៅដើរលេងកន្លែងត្រជាក់ៗបាទ»។
ពាក្យទាំងនេះ ហាក់ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ រមួលខ្លួនអៀនជំនួស ព្រោះតែវាបង្កប់ភាពផ្អែមល្ហែម ហើយបង្ហាញពីភាពហួងហែងរបស់ Boy ចំពោះ Fayefaye ច្បាស់ៗតែម្តង៕