ស្ងាត់ៗ Top Jaron វេចវ៉ាលិសធ្វើដំណើរកម្សាន្តមកលេងប្រាសាទអង្គរ ខេត្តសៀមរាប
កៀកនឹងដល់ថ្ងៃឆ្លងឆ្នាំចូលឆ្នាំថ្មីទៅហើយ គេសង្កេតឃើញថាមានតារាប្រុសស្រីក្នុងរង្វង់សិល្បៈថៃជាច្រើនបាននាំគ្នាទៅដើរកម្សាន្តទៅរមណីយដ្ឋានផ្សេងៗ រហូតដល់អ្នកខ្លះចេញទៅក្រៅប្រទេសថែមទៀតផង។
តួយ៉ាង កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងប្រុសជួរមុខ Top Jaron បានធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា ដោយអ្នកកំលោះរូបនេះបានបង្ហោះរូបភាពនៅទីតាំងប្រាសាទអង្គរខេត្តសៀមរាប។ លើសពីនោះ តារាប្រុស Top ក៏បានបង្ហោះរូបភាពមួយចំនួនទៀតដោយស្នាមញញឹម ដែលបង្ហាញឱ្យឃើញពីការពេញចិត្តខ្លាំងខណៈដែលមកកម្សាន្តនៅប្រទេសកម្ពុជាថែមទៀតផង។
ដោយឡែក ងាកទៅមើលអ្នកគាំទ្រកម្ពុជាវិញ ក្រោយឃើញតារាក្នុងដួងចិត្តមកលេងប្រាសាទអង្គរវត្តបែបនេះ ម្នាក់ៗពិតមានអារម្មណ៍រំភើបជាខ្លាំង។ ជាមួយគ្នានោះ គេក៏ឃើញមានមហាជនចូលទៅបញ្ចេញមតិស្វាគមន៍ដោយសរសេរពាក្យថា «Welcome To Cambodia» ព្រោងព្រាតលើគណនីអ៊ីនស្តាក្រាមរបស់ Top ផងដែរ៕