ជា Tom Boy សង្ហា តែពេលនេះតារាសម្ដែង Tina សម្រេចចិត្តផ្អាកសិល្បៈ រត់ទៅបួសជាដូនជីស្វែងរកព្រះធម៌
កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែង Tom Boy Tina Suppanad បានសម្រេចចិត្តផ្អាកពីសិល្បៈមួយរយៈដើម្បីកោសក់បួសជាដូនជីរក្សាចិត្តតាមមាគ៌ាព្រះធម៌ ក្នុងទីតាំងវត្តមួយកន្លែងនាទីក្រុងបាងកក។
ដោយសារតែចិត្តជ្រះថ្លាមាននិស្ស័យក្នុងផ្លូវព្រះធម៌ តារាសម្ដែងរូបនេះបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងខណៈបានបំពេញការសិក្សាធម៌វិន័យនៅវត្តអារាម។
ជាមួយនឹងការបួសនោះដែរ គេក៏ឃើញមានការចូលរួមពីបណ្ដាក្រុមគ្រួសារ និង មិត្តភក្តិសិល្បៈយ៉ាងច្រើនកុះករ រីឯមហាជនតាមបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាមក៏បានអនុមោទនាបុណ្យពីចម្ងាយផងដែរ៕