ដើម្បីយកហុងស៊ុយ ទីបំផុត គង់ ចាន់ស្រីមុំ ដាច់ចិត្តចោលថ្នល់ជាតិ ហើយទៅកែកុនដើមទ្រូង
មហាជនអ្នកគាំទ្រតារាស្រី គង់ ចាន់ស្រីមុំ កន្លងមក ច្បាស់ជាបានជ្រាបហើយថា អ្នកម៉ាក់កូន ១ រូបនេះ បានចាប់ផ្តើមអាជីពសិល្បៈដំបូងគឺចេញពីកម្មវិធីប្រកួតសម្រស់ Freshie Girl & Boy។ ក្នុងនោះដែរ អ្នកនាង គង់ ចាន់ស្រីមុំ ក៏ត្រូវបានចាត់ទុកជាតារាស្រីមួយរូប ដែលពូកែថែសម្រស់បានយ៉ាងស្រស់សោភា បើទោះជានាងមានស្វាមី និង កូនហើយក្តី។
ដោយឡែក ថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ ហាក់មិនលាក់លៀមបង្ហាញពីការកែកុនដើមទ្រូងរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក និង បានបញ្ជាក់ថា អ្នកនាងវះកាត់ដើមទ្រូង ក៏ព្រោះតែហុងស៊ុយ។
ក្នុងនោះ តារាស្រីអភិជនរូបនេះបានរៀបរាប់ថា ៖ «មិនចេះលាក់ទេសម្រាប់ mommy ចូលចិត្តនិយាយត្រង់ៗ! ១០ ឆ្នាំជាងហើយ ព្រោះតែហុងស៊ុយទើបដាច់ចិត្ត update។ បើមិនព្រោះតែហុងស៊ុយទេ ក៏មិនដាច់ចិត្តទៅចោលធីមថ្នល់ជាតិឡើយ។ មើលវីដេអូនេះឱ្យដល់ចប់ ទើបដឹងថាខ្លួនឯងសំណាងប៉ុនណា ស្រីមុំ អើយ»៕