១០ សន្លឹកស្អាតបែបស្រទន់ពី ប្រុសខួច ក្រោយវះកាត់កែសម្ផស្សប្រែទម្រង់មុខថ្មី
មហាជនអ្នកគាំទ្រតារាសម្តែង ប្រុសខួច ច្បាស់ជាធ្លាប់បានសរសើររួចមកហើយពីរូបសម្រស់ធម្មជាតិពោរពេញដោយមន្តស្នេហ៍ មានថ្ពាល់ខួចរបស់លោក តាំងពីចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងៗ។
យ៉ាងណាមិញ កាលពីអំឡុងខែតុលា ឆ្នាំ ២០២២ កន្លងទៅ មហាជនក៏ហាក់មានការភ្ញាក់ផ្អើលណាស់ដែរ ក្រោយពីលោកបានទៅវះកាត់កែសម្ផស្សកែកុនទម្រង់ផ្ទៃមុខ និង ច្រមុះ បើទោះសម្រស់ធម្មជាតិរបស់លោកស្រស់ស្អាតទៅហើយនោះ។
ជាក់ស្តែង ក្រោយពីវះកាត់កែកុនចំណុចខ្លះលើទម្រង់មុខ ប្រុសខួច ក៏ធ្លាប់បានបង្ហាញរូបភាពទើបតែវះកាត់បានប្រមាណ ១ ខែ ដោយកាលនោះនៅមិនទាន់បាត់ស្រកស្នាមវះកាត់នៅឡើយ ដែលធ្វើឱ្យមើលមិនទាន់ដឹងពីសម្រស់ក្រោយវះកាត់របស់លោកច្បាស់នោះទេ។
យ៉ាងណាមិញ ក្រោយវះកាត់ស្អាតបាតរួច តារាប្រុសរូបនេះក៏បានបង្ហោះរូបភាពថ្មីៗជាបន្តបន្ទាប់ ធ្វើឱ្យមហាជនចាប់ផ្តើមចាប់អារម្មណ៍នឹងផ្ទៃមុខដ៏ស្រស់សង្ហារបស់លោកជាថ្មី ដែលមើលទៅស្អាតប្លែកម្យ៉ាងពីសម្រស់ធម្មជាតិពីមុនណាស់ដែរ។
តស់! ទៅទស្សនារូបភាព ១០ សន្លឹក ចុងក្រោយរបស់ ប្រុស ខួច ក្រោយវះកាត់កែសម្ផស្សរួច៖