អាណិតណាស់! ឌួង ហ្សូរីដា បាត់ម៉ែបាន ៩ ថ្ងៃ ស្រាប់តែកើតអាការទាំងនេះឡើង គួរឱ្យបារម្ភ
ឌួង ហ្សូរីដា និង ក្រុមគ្រួសារសាច់ញាតិ បានរៀបចំពិធីបុណ្យសព និង បុណ្យ ៧ ថ្ងៃឱ្យអ្នកម្ដាយជាទីស្រឡាញ់ចប់សព្វគ្រប់ហើយ ក្រោយពីលោកស្រី យ៉ាលីន សុខលីម បានទទួលមរណភាពកាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ក្នុងជន្មាយុ ៦០ ឆ្នាំ ដោយរោគាពាធ។
ដ្បិតថាពិធីបុណ្យសពបានរៀបចំស្រេចបាច់ហើយ ប៉ុន្ដែការឈឺចាប់ ទុក្ខសោកនៃការនឹករឭក ភាពស្រណោះអាឡោះអាឡៃចំពោះវត្តមានអ្នកម្ដាយ នៅតែដក់ជាប់ក្នុងក្រអៅបេះដូងកូនៗ ក៏ដូចជាសាច់ញាតិបងប្អូនជានិច្ច ជាពិសេសមកដល់ពេលនេះ ឌួង ហ្សូរីដា ដែលជាកូនស្រី នៅតែបង្ហោះសារសោកសៅ មិនទាន់អាចទទួលយកបាននូវការចាកចេញគ្មានថ្ងៃវិលត្រឡប់របស់អ្នកម្ដាយ។
និយាយដល់ការឈឺចាប់នៃការលាចាកលោករបស់អ្នកម្ដាយ ឌួង ហ្សូរីដា បានបង្ហោះ Story លើហ្វេសប៊ុក បង្ហាញពីភាពទន់ជ្រាយពេលគ្មានម្ដាយនៅក្បែរថា ៖ «បាត់ម៉ែត្រឹមតែ ៩ ថ្ងៃទេ ខ្ញុំមានអារម្មណ៍ហត់នឿយ សម្ពាធ កូនសុំទោសដែលដើរតួនាទីគ្រប់យ៉ាងជំនួសអ្នកមិនបានល្អ កូនហត់គ្រប់យ៉ាងហើយ កូនហត់ខ្លាំង»៕