Mik ចេញមុខបកស្រាយ ក្រោយត្រូវគេសង្ស័យថាជាតារាប្រុសបោកតែស្រីៗ ដើម្បីលុយ និង បានស្រួសអារម្មណ៍
សម្រាប់តារាប្រុស Mik Thongraya បើទោះបីជាមកទល់ពេលនេះនៅពុំទាន់ឃើញមាននារីណាម្នាក់ចូលមកស្អំបេះដូងដូចជាអតីតស្នេហ៍ចាស់ក៏ដោយ តែម្នាក់ៗនៅតែមិនអាចក្រលៀសក្រសែភ្នែកចេញពីតារាប្រុសរូបនេះឡើយ ពោលគឺអ្នកគាំទ្រនៅតែចង់មើលពីសកម្មភាព និង ជីវិតឯកជនរបស់លោកជានិច្ច។
ដោយឡែក អ្វីដែលនឹកស្មានមិនដល់ជាងនេះទៅទៀតនោះ ទន្ទឹមនឹងទុកឈ្មោះ Single មកមួយសន្ទុះធំមក ស្រាប់តែថ្មីៗនេះ Mik Thongraya បែរជាត្រូវមហាជនមួយចំនួនសង្ស័យថាលោកជាតារាប្រុសបោកស្រីដើម្បីលុយ និង ចំណង់អារម្មណ៍ផ្លូវភេទទៅវិញ ក្រោយនារីរូបស្រស់ម្នាក់បានទម្លាយថា នាងត្រូវបានតារាឯកប្រុសកម្ពស់ ១.៩០ cm ក្នុងប៉ុស្តិ៍លេខ ៧ ម្នាក់ ធ្លាប់ទាក់ទងជាមួយនាង ៨ ខែ ដោយនាងបានចំណាយលុយដើម្បីក្តីស្រឡាញ់នេះមិនតិចនោះទេ តែក្រោយមកទើបដឹងថាតារាប្រុសម្នាក់នេះលួចទាក់ទងនារីម្នាក់ទៀត។
មិនតែប៉ុណ្ណោះ នារីទី ២ នោះក៏បានខលមកនាង ហើយបានប្រាប់ថា នាងធ្លាប់តារាប្រុសរូបនេះនាំមិត្តភក្តិមកជួប ហើយឱ្យនាងសម្រេចកាមដោយខ្លួនឯងឱ្យពួកគេមើលថែមទៀតផង ពោលគឺនាងព្រមតាម ព្រោះតែក្តីស្រឡាញ់ខ្លាចគេបោះបង់។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះដែរ តារាប្រុស Mik Thongraya ក៏បានចេញមុខបដិសេធផាំងថា វាមិនមែនជាការពិតនោះទេ ព្រោះលោកមិនដែលទៅធ្វើរឿងបែបនឹងឡើយ ពោលគឺ មួយលានភាគរយមិនមែនលោកដាច់ខាត៕