រកឯណាបាន! សង្សារចង់ស្អាត ខាងប្រុសស្ម័គ្រចិត្តឱ្យឆ្អឹងស្លឹកត្រចៀក យកទៅធ្វើច្រមុះឥតស្ដាយ
សង្សារជក់កែច្រមុះ យកឆ្អឹងស្លឹកត្រចៀកមកថែមខ្ទង់ទាល់តែអស់ បុរសម្នាក់សុខចិត្តលះបង់ឆ្អឹងស្លឹកត្រចៀកខ្លួន ឱ្យទៅនាងកែច្រមុះថែមមិនខ្ចីស្តាយ។
ថ្មីៗនេះ មាននារីជនជាតិថៃម្នាក់ ទម្លាយរឿងលះបង់មួយ របស់សង្សារខ្លួន នៅតាមបណ្តាញ ដែលធ្វើឱ្យមហាជនរំជួលចិត្តមិនតិចឡើយ។ នាងបាននិយាយទាំងអស់សំណើចថា នាងបានខ្ចីឆ្អឹងស្លឹកត្រចៀករបស់សង្សារ មកថែមខ្ទង់ច្រមុះសិន ព្រោះឆ្អឹងស្លឹកត្រចៀកនាងបានអស់ទៅហើយ ព្រោះតែកែច្រើនដងពេក។ វាគ្រាន់តែជាឆ្អឹងស្លឹកត្រចៀកប៉ុណ្ណោះ បើស្រឡាញ់ គឺត្រូវតែលះបង់ឱ្យគ្នា ហើយនេះនាងគ្រាន់តែខ្ចីសិនទេ។
យ៉ាងណាមិញ ក្នុងវីដេអូនោះ សង្សារនាងក៏បានតបទៅវិញថា ហេតុអ្វីបានជាមិនប្រើឆ្អឹងមាន់ឆ្អឹងទាទៅ តែមើលទៅត្រចៀករបស់គេ កំពុងតែមានបិទបង់របួស ដែលបញ្ជាក់ថា គឺបានលះបង់ឆ្អឹងត្រចៀកឱ្យសង្សារបាត់ទៅហើយ។
ដោយឡែក វីដេអូខ្លីមួយនេះ ពិតជាទទួលបានការចូលទស្សនាច្រើនណាស់ពីមហាជន ហើយអ្នកខ្លះក៏ចូលទៅនិយាយលេងសើចថា មិនងាយរកបាននោះទេ មនុស្សប្រុសប្រភេទនេះ តែបើគិតទៅ បើសិនជាឈ្លោះគ្នា តើខាងប្រុសអាចនឹងទារឆ្អឹងត្រចៀកពីខាងស្រីវិញឬទេ ដែលសំណួរមួយនេះ គឺរឹតតែធ្វើឱ្យផ្ទុះសំណើចទៅទៀត៕