អាយុចូលខ្ទង់ ៥០ ឆ្នាំហើយ តែតារាស្រីថៃជើងចាស់ទាំង ៥ ដួងនេះ នៅតែជះសម្រស់ក្មេងខ្ចី សាច់ចាំខ្លាំង
បច្ចុប្បន្នគេឃើញមិនថាតារាសម្ដែង ឬ តារាចម្រៀងនោះទេ គឺពួកគេតែងតែយកចិត្តទុកដាក់បំផុតទៅលើសម្រស់។ ក្នុងនោះ គេឃើញមានតារាស្រីថៃ ៥ ដួង អាយុសុទ្ធតែខ្ទង់ ៥០ ឆ្នាំ អ្នកខ្លះជិត ៦០ ឆ្នាំ ទៅហើយនៅតែស្រស់ស្អាត និង មើលទៅក្មេងជាងវ័យ។ អ្វីដែលសំខាន់តារាទាំង ៥ ដួងនេះ នៅតែប្រឡូកចូលក្នុងវិថីសិល្បៈមិនបន្ធូរដៃឡើយ និង ក្តាប់តំណែងតួធំៗថែមទៀតផង។ ដោយតារាទាំង ៥ ដួងនោះរួមមាន ៖
១. តារាសម្ដែងស្រី Mai Charoenpura អាយុ ៥៥ ឆ្នាំ
២.តារាសម្ដែងស្រី Marsha Vadhanapanich មានអាយុ ៥៤ ឆ្នាំ
៣.តារាសម្ដែងស្រី Ann Sirium មានអាយុ ៥២ ឆ្នាំ
៤.តារាសម្ដែងស្រី Kathaleeya Mclntosh មានអាយុ ៥១ ឆ្នាំ
៥.តារាសម្ដែងស្រី Pin Kejmanee មានអាយុ ៥០ ឆ្នាំ