(វីដេអូ) ផ្ទុះការចាប់អារម្មណ៍ ព្រះគ្រូចៅអធិការ «វត្តបល្ល័ង្គ» រៀបចំកម្មវិធីប្រឡងបវរកញ្ញា ក្នុងឱកាសបុណ្យកាន់បិណ្ឌ
មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយវត្តមួយ នៅខេត្តបាត់ដំបង មានរៀបចំកម្មវិធីប្រឡងបវរកញ្ញាដើរបង្ហាញម៉ូតយ៉ាងសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ ២០២២ ក្រោមការរៀបចំដោយ ព្រះគ្រូចៅអធិការវត្តបល្ល័ង្គ ក្នុងកម្មវិធី ប្រឡងបវរកញ្ញា «វត្តបល្ល័ង្គ»។
តាមរយៈកម្មវីធីខាងលើ បេក្ខជនដែលចូលរួមដើរបង្ហាញម៉ូត មានស្លៀកពាក់បែបប្រពៃណី បែបទៅវត្ត និងបែបរាត្រីសមោសរ ជាដើម ព្រមទាំងមានការគាំទ្រពីអ្នកទស្សនាផ្ទាល់ ខណៈកម្មវិធីទាំងមូលបានរៃអង្គាសបានថវិកាចំនួន ២៤០ ដុល្លារសម្រាប់ប្រគេនជូនវត្តផ្ទាល់ទៀតផង។
តាមរយៈកម្មវិធីនេះ បានធ្វើឱ្យមហាជននាំគ្នាផ្ទុះការបញ្ចេញមតិរៀងៗខ្លួន ដែលមានអ្នកខ្លះចូលចិត្តការរៀបចំ និងខ្លះទៀតសម្ដែងការមិនពេញចិត្តដែលបានរៀបចំកម្មវិធីបែបនេះ នៅក្នុងទីអារាម ដែលជាទីស្ងប់ស្ងាប់សម្រាប់ប្រតិបត្តិព្រះធម៌ មិនគួរមានការបន្ថែមការសម្ដែងស៊ិចស៊ីបែបនេះឡើយ៕ ទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូនៅខាងក្រោម ៖