ចាំដល់ចាស់! លួចស្រឡាញ់ពួកម៉ាកខ្លួនឯង ចាំគេអស់ ២៧ ឆ្នាំ រហូតដល់ចាស់អាយុ ៦៦ ឆ្នាំ ទើបហ៊ានសារភាពសុំរៀបការ
រឿងរ៉ាវបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ ថាខេឈិ មិយ៉ាម៉ូតុ បាន និង កំពុងតែផ្ទុះការចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គម ក្រោយលោកតាបានបង្ហើបថាមិនខ្ចីរៀបការ ស៊ូនៅជាមួយម្តាយកូនតែពីរនាក់រង់ចាំនារីក្នុងក្តីស្រមៃដែលជាមិត្តភក្តិរហូតមកទល់វ័យ ៦៦ ឆ្នាំ តែក្រោយមកម្តាយរបស់លោកតាក៏បាត់បង់ជីវិតចាកចោលលោកតា។
ស្របពេលដែលលោកតា ថាខេឈិ មិយ៉ាម៉ូតុ រស់នៅកំព្រាម្នាក់ឯង លោកតាមិនមាននារីណាម្នាក់ចូលមកស្អំចិត្ត ស្អំបេះដូងនោះ ក៏ជាពេលវេលាមួយដែលស្រ្តីត្រូវជាមិត្តភក្តិរបស់លោកតាស្រឡាញ់ និង រង់ចាំនោះ បានបាត់បងស្វាមីដូចគ្នា រហូតធ្វើឱ្យលោកតាវ័យ ៦៦ ឆ្នាំរូបនេះ ទទួលបានដំណឹងហើយ និង បានសម្រេចចិត្តសារភាពភ្លាមៗទៅកាន់មិត្តភក្តិរូបនោះ បន្ទាប់ពីរង់ចាំអស់រយៈពេលជាង ២៧ ឆ្នាំកន្លងមក។
គួរបញ្ជាក់ដែរថា សម្រាប់ស្រ្តីវ័យ ៦២ ឆ្នាំ ដែលត្រូវជាមិត្តភក្តិលោកតានោះ ការពិតទៅស្រ្តីរូបនេះមានកូន ២ ទៅហើយ តែស្វាមីបានស្លាប់ចោល ទើបសម្រេចចិត្តទទួលយកលោកតាវ័យ ៦៦ ឆ្នាំ ដែលត្រូវជាមិត្តភក្តិធ្វើជាស្វាមីបន្ទាប់ និង រៀបការតាមបែបប្រពៃណីថៃ ព្រោះខាងស្រីជាជនជាតិថៃដែលរស់នៅប្រទេសជប៉ុនតែប៉ុណ្ណោះ៕