ផ្អើលអ្នកស្រុកខ្សាច់កណ្តាល! ២ នាក់ប្តីប្រពន្ធ ត្រូវគេលបចូលបាញ់សម្ល-ា..ប់នៅក្រោមផ្ទះម៉ោង ៣ ទៀបភ្លឺ យ៉ាងរន្ធ-ត់
ហេតុការណ៍មួយបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានករណី ២ នាក់ ប្តីប្រពន្ធរស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងសម្រាន្តសុខៗ ស្រាប់តែត្រូវជនដៃដល់លបចូលបាញ់សម្លាប់យ៉ាងរន្ធត់បំផុត ទាំងយប់ម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ នេះ ។
ហេតុការណ៍នេះបានកើតឡើងនៅផ្ទះរបស់ជនរងគ្រោះផ្ទាល់ ដែលស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បើតាមការឱ្យដឹង ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ម៉ុច ម៉ៅ ជាប្តី និង ប្រពន្ធឈ្មោះ គល់ ហាន់។
មកទល់ពេលនេះដែរ អធិការស្រុកខ្សាច់កណ្ដាល លោក ម៉ែន សុខឃឿន បានប្រាប់សារព័ត៌មានមួយថា សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកជនដៃដល់ហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរឱ្យដឹងដែរថា មុនកើតករណីបាញ់សម្លាប់នេះ កាលពីថ្មីៗកន្លងក្រុមគ្រួសារជនរងគ្រោះក៏ធ្លាប់បានជួបហេតុការណ៍មួយ ដោយត្រូវបានគេកាប់ស្ទើរសុសសាច់ទាំងយប់នៅក្នុងទ្រង់ទារបស់ជនរងគ្រោះវិះនឹងស្លាប់ផងដែរ ស្ថិតនៅភូមិឃុំខាងលើ ដោយមកទល់ពេលនេះជនដៃដល់ នៅមិនទាន់វែកមុខឃើញនៅឡើយទេ។
បើងាកទៅគណនីមួយ ឈ្មោះ រី ភិរម្ភ ទំនងជាសាច់ញាតិបានបង្ហោះសារមួយគួរឱ្យស្រណោះ ដោយគណនីនេះបានរៀបរាប់ថា «ពិភពលោកពិតជាចង្អៀតសម្រាប់ទុកកន្លែងឱ្យមនុស្សល្អសម្រាប់រស់នៅ សូមឱ្យវិញ្ញាណក្ខន្ធពូ និង បងស្រីទៅកាន់សុគតិភព។ #សង្ឃឹមថាមន្ត្រីប៉ូលិសនៅក្នុងឃុំសន្លុង នឹងស្វែងរកឃើញជនដៃដល់ដើម្បីចាត់វិធានការតាមច្បាប់»៕