(វីដេអូ) ឃើញ Melia ស្អាតគួរឱ្យស្រឡាញ់ ដល់មកមើលសម្រស់ម៉ាក់នាងវិញ ក៏ស្អាតខ្ញង់មិនធម្មតាដែរ
និយាយពីស្រីស្អាត Melia Constantin ដែលត្រូវបានគេដឹងថាជាកូនកាត់ខ្មែរ-បារាំងម្នាក់ ដោយមានឈាមជ័រជាកូនខ្មែរកាត់បារាំង ដោយមានឪពុកជាជនជាតិបារាំង ម្ដាយជនជាតិខ្មែរ។ តារាស្រីស្រស់សោភាវ័យ ២០ ឆ្នាំរូបនេះ ជាតារាបង្ហាញម៉ូដដ៏លេចធ្លោម្នាក់ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងវិស័យបង្ហាញម៉ូដទាំងក្នុង និង ក្រៅប្រទេសតាំងពីអំឡុងឆ្នាំ ២០១៧។
យ៉ាងណាមិញ បច្ចុប្បន្ន Melia Constantin ហាក់មានសន្ទុះទីផ្សារសិល្បៈកាន់តែខ្លាំង ដោយនាងបានក្លាយទៅ BA របស់ក្រុមហ៊ុនល្បីៗជាច្រើន ព្រមទាំងពេលនេះ បានបោះជំហានក្នុងវិស័យសម្ដែងយ៉ាងពេញទំហឹង ដោយលេចវត្តមានរបស់នាងក្នុង MV និង ភាពយន្តខ្មែរបន្តបន្ទាប់។
ម៉្យាងវិញទៀត កូនកាត់ខ្មែរ-បារាំងរូបនេះ មិនត្រឹមទទួលបានការសរសើរពីសមត្ថភាពផ្សេងៗលើវិស័យសិល្បៈនោះទេ នាងក៏តែងឆក់បានការចាប់អារម្មណ៍ពីមហាជនជាមួយរូបសម្រស់ដ៏ស្រស់ស្អាត ស្នាមញញឹមស្រស់ អត្តចរិតគួរឱ្យស្រឡាញ់ខ្លាំង។
ដោយឡែក បើនិយាយផ្ដោតពីរូបសម្រស់របស់តារាស្រីរូបនេះ មហាជនអ្នកគាំទ្រតែងសរសើរចំពោះរូបនាងមិនដាច់ពីមាត់ តែមើលក្រឡេកទៅចាប់អារម្មណ៍អ្នកម៉ាក់បង្កើតរបស់នាងវិញ ក៏កំពុងធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹកជាខ្លាំង និង មិនសរសើរមិនបានដែរ ក៏ព្រោះតែឃើញរូបសម្រស់អ្នកម៉ាក់របស់នាង មុខមាត់នៅក្មេងស្រស់ស្អាតមិនធម្មតាទេ ជាពិសេសពេលថតជាមួយនាងប្រៀបដូចបងប្អូននឹងគ្នាអ៊ីចឹង៕