(វីដេអូ) គូស្នេហ៍ ថុល សុភិទិ ប្រាប់ពីមូលហេតុអន់ចិត្តខ្លាំង ហើយឆ្លៀតផ្ដាំទៅតួស្រីច្បាស់ៗ
ពិតណាស់ ប៉ុន្មានថ្ងៃនេះ លើបណ្ដាញសង្គមហ្វេសប៊ុកគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ គឺអ្នកនាង ឡុង ម៉ានីន បានធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានពីចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ក្រោយអ្នកនាងបង្ហោះសារប្រកាសបញ្ចប់ចំណងស្នេហ៍ជាមួយ សុភិទិ ជុំវិញមិត្តប្រុស សម្ដែងស្និទ្ធស្នាលខ្លាំងជាមួយនារីផ្សេងនៅក្នុងសាច់រឿង។
ជុំវិញការបង្ហោះសារចែកផ្លូវគ្នានោះ ក្រោយពី អ្នកនាង ឡុង ម៉ានីន បានឃើញវីដេអូខ្លីមួយរបស់លោក សុភិទិ សម្ដែងរឿងថើបមាត់ផ្ទាល់ជាមួយតួស្រី ធ្វើឱ្យអ្នកនាង ម៉ានីន អន់ចិត្តខ្លាំង ហើយសរសេរសារភ្ជាប់ជាមួយវីដេអូនោះថា ៖ «ធ្លាប់និយាយជាមួយថាម៉េច? ឥលូវម៉េច? ធ្វើអី ដឹងខ្លួនឯងហើយ…»។
លើសពីនេះ អ្នកនាង ម៉ានីន បង្ហោះសារបន្តបន្ទាប់ដោយប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយលោក ថុល សុភិទិ ទៀតផង ថែមទាំងបញ្ជាក់ច្បាស់ៗថា ៖ «លើកនេះ និយាយមែន ធ្វើមែន មិនបានលេងសើចជាមួយទេ»។ «អ្នកខ្លះគិតថាខ្ញុំសម្តែងជាឈ្លោះគ្នា។ សួរថាបើអ្នកជាខ្ញុំ ខ្ញុំធ្លាប់និយាយតាំងពីស្រឡាញ់គ្នាថាមិនឱ្យថតឈុតបែបនេះទេ អ្នកក៏ឆ្លើយថាសន្យា…តែចុងក្រោយអ្នកធ្វើចឹង សួរថាពេលខ្ញុំឃើញចិត្តខ្ញុំឈឺអត់….»។
យ៉ាងណាមិញ ក្រោយពីប្រកាសបែកបាក់ចំណងស្នេហ៍ជាមួយ ថុល សុភិទិ ក៏បានឃើញអ្នកនាង ឡុង ម៉ានីន ធ្វើការឡាយវីដេអូនិយាយបកស្រាយច្បាស់ៗពីមូលហេតុដែលធ្វើឱ្យនាងអន់ចិត្តខ្លាំងចំពោះវីដេអូថើបមាត់នោះឱ្យដឹងថា ព្រោះតែនាង និង គូស្នេហ៍ធ្លាប់សន្យានឹងគ្នាថាមិនឱ្យថតរឿង ឬក៏សម្ដែងឱបថើបមាត់ផ្ទាល់បែបនេះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ម៉ានីន ក៏បាននិយាយផ្ដាំទៅតួស្រី ដោយនាងបញ្ជាក់ថាមិនបាននិយាយអីប៉ះពាល់ដល់តួស្រីទេ រាល់ការបង្ហោះអន់ចិត្តរបស់នាង គឺមិនបាននិយាយអ្វីពាក់ព័ន្ធនឹងតួស្រីឡើយ ដូចនេះនាងចង់ផ្ដាំទៅតួស្រីមិនចាំបាច់ចេញបកស្រាយអ្វីក៏បាន ប៉ុន្តែបើបកស្រាយសូមនិយាយអ្វីយល់ចិត្តមនុស្សស្រីដូចគ្នាផង។ ចង់ជ្រាបច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖