ពិធីការិនីល្បីឈ្មោះ ៥ រូប ដុះពន្លកចេញពីការប្រកួតសម្រស់ Freshie Boys & Girls កំពុងមានទីផ្សារសិល្បៈខ្លាំង
ជាការពិតណាស់ មហាជននិយមតានដានខ្សែជីវិតរបស់សិល្បករ-ការនី នៃការឈានជើងមកកាន់វិថីសិល្បៈតាំងពីដំបូងៗ លោកអ្នកខ្លះប្រាកដជាអាចនៅចងចាំនៅឡើយថាតើ Idol របស់លោកអ្នក បានចាប់ផ្តើមអាជីពជាតារាដំបូងឡើយ តាមរយៈណានោះ។ ដោយឡែក បើក្រឡេកទៅមើលពិធីការិនីល្បីឈ្មោះប៉ុន្មានរូបខាងក្រោមនេះ សុទ្ធសឹងតែដុះពន្លកពីការប្រកួតកម្មវិធី Freshie Girls & Boys និង ក្លាយទៅជាតារាស្រីល្បីឈ្មោះមកដល់ពេលបច្ចុប្បន្ន។
១. កញ្ញា ហ៊ិន ចាន់និរ័ត្ន Freshie Girl ចំណាត់ថ្នាក់លេខ ១ ឆ្នាំ ២០០៧
២. កញ្ញា រ៉េត សារីតា Freshie Girl ឆ្នាំ ២០១៣
៣. អ្នកនាង សុខ សុម៉ាវត្តី Freshie Girl ចំណាត់ថ្នាក់លេខ ៣ ឆ្នាំ ២០០៧
៤. កញ្ញា កែវ ផល្លីកា Freshie Girl Top 10 ឆ្នាំ ២០០៧
៥. កញ្ញា ណា សាឌី Freshie Girl Top 10 ឆ្នាំ ២០១៥