(វីដេអូ) ផ្អើលភូមិ! បច្ចេកទេសជួលជុលផ្លូវនៅឥណ្ឌា ជាងចាក់កៅស៊ូក្រាលផ្លូវដូចក្រាលព្រំ ប្លែកខ្លាំង
ថ្មីៗនេះ វីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពាសពេញអ៊ីនធឺណែត ដោយវីដេអូនោះបង្ហាញពីអ្នកភូមិនៅឥណ្ឌា ទម្លាយពីទង្វើបោកប្រាស់របស់អ្នកម៉ៅការសំណង់ក្នុងតំបន់។
តាមព័ត៌មានបានឱ្យដឹងថា អ្នកម៉ៅការសំណង់ម្នាក់មកពីតំបន់ Mahasrashtra បានទទួលការងារជួសជុលផ្លូវដែលខូច។ យ៉ាងណាមិញ ការជួសជុលផ្លូវនេះដែរ បែរជាចេញលទ្ធផលមកមិនដូចអ្វីដែលរំពឹងទុក ព្រោះជាងបែរជាធ្វើការក្រាលកៅស៊ូលើផ្លូវយ៉ាងស្ដើង និង ថែមទាំងមិនជាប់លើផ្លូវ អាចយកដៃលើកឡើងបានដូចកម្រាលព្រំ គួរឱ្យហួសចិត្តបំផុត។
ក្រោយឃើញសភាពផ្លូវជួសជុលថ្មីបែបនេះ អ្នកភូមិបាននាំគ្នារិះគន់ និង ចោទអ្នកម៉ៅការសំណង់នោះជាជនបោកប្រាស់ ទាមទារឱ្យជនទទួលការងារនោះ ចេញមុខមកដោះស្រាយលើបញ្ហានេះភ្លាម៕