(វីដេអូ) សំណាងណាស់! កំពុងនៅជាមួយកូនៗ ស្រាប់តែឮសំឡេងប្រិបៗ លេងពិតានធ្លាក់មកទាំងផ្ទាំង សំណាងល្អរត់ទៅទាញកូនទាន់
វីដេអូប្រមាណជិត ១ នាទី កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត ជុំវិញហេតុកការណ៍ធ្លាក់ពិតានទាំងផ្ទាំងនៅក្នុងគេហដ្ឋានមួយ ថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។
វីដេអូដ៏ភ្ញាក់ផ្អើលខាងលើ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ Pheng Ryna បានបង្ហាញពីហេតុការណ៍ពិតានត្រូវបាក់មកទាំងផ្ទាំងនៅក្នុងគេហដ្ឋាន តែសំណាងល្អនារីម្នាក់រត់ទៅទាញកូនតូចទាន់ ដែលកំពុងតែអង្គុយលើរទេះរុញកូនក្មេងនៅក្រោមពិតាន ឃើញហើយស្លុតចិត្តបំផុត។
យ៉ាងណាមិញ តាមរយៈវីដេអូនេះជាមេរៀនមួយសម្រាប់បងប្អូនដែលមានពិតានចាស់ៗនៅក្នុងគេហដ្ឋាន គប្បីបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងជួបរឿងនឹកស្មានមិនដល់ដូចទៅនឹងករណីខាងលើ៕
សូមទស្សនាវីដេអូ នៅខាងក្រោម ៖