សរសើរទឹកចិត្ត! Chompoo ទម្លាយទឹកចិត្តខ្លួនទាំងអួលដើម-ក ដែលមានចំពោះអ្នកមើលថែកូនៗរបស់នាង
ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារមកទល់ពេលនេះ លោក Nott Visrut និង តារាស្រី Chompoo Araya ទទួលបានចំណងដៃកូនៗចំនួន ៣ នាក់ហើយ មានប្រុស ២ នាក់ និង ស្រីម្នាក់ ដោយកូនប្រុសស្រីទាំង ៣ របស់ពួកគេសុទ្ធសឹងតែឆ្លាតវៃ និង គួរឱ្យស្រឡាញ់។
បើនិយាយពីរូបសម្រស់កូនៗទាំង ៣ របស់តារាស្រីរូបនេះវិញ មហាជនតែងសរសើរមិនដាច់ពីមាត់ ជាពិសេសគឺភាពគួរឱ្យក្នាញ់របស់ពួកគេ។ អ្វីដែលពិសេស នៅពីក្រោយភាពឆ្លាតវ័យរបស់ក្មេងទាំងបីមិនត្រឹមតែបានមកដោយសារការអប់រំរបស់ឪពុកម្តាយនោះទេ តែក្មេងទាំងពីរក៏មានអ្នកមើលថែដ៏ល្អម្នាក់ទៀតផង ពោលគឺម៉ែដោះ Pajeab។
ថ្មីៗនេះ Chompoo Araya ថែមទាំងបានទម្លាយអារម្មណ៍ទៅកាន់អ្នកមើលថែកូនរបស់នាង គឺម៉ែដោះ Pajeab ទាំងសំឡេងរំជួលក្នុងចិត្តថា នាងចាត់ទុកដូចមនុស្សក្នុងគ្រួសារនាងអ៊ីចឹង មិនដែលគិតថាជាអ្នកបម្រើនោះទេ ហើយនាងមិនចាំបាច់ទៅប្រាប់កូនៗដូចគ្នាថា Pajeab ជាមនុស្សបែបនេះបែបនោះឡើយ ពោលគឺក្មេងៗដឹងហើយថាពួកគេកក់ក្តៅ ឬ របៀបមិចនោះ៕